អាមេរិក​ផ្គើន​នឹង​ច្បាប់​អាកាស​ថ្មី​របស់​ចិន​ ដោយ​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ B-52 ក្នុង​ដែន​កោះមាន​ជម្លោះ​រវាង​ចិន និង​ជប៉ុន

​សហរដ្ឋអាមេរិក៖យន្តហោះ២គ្រឿងដែលជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទB-52បានបង្ហាញ​ខ្លួន​សារជាថ្មី

​សហរដ្ឋអាមេរិក ៖ យន្តហោះ ២ គ្រឿង ដែលជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ B-52 បានបង្ហាញ​ខ្លួន​សារជាថ្មី ក្នុង​ដែន​កោះមាន​ជម្លោះ​រវាង​ចិន និង​ជប៉ុន នៅ​សមុទ្រ​ចិន​ខាងកើត​កាលពី​ម្សិលមិញ ។ បើទោះបីជា ចិន​ទើបតែ​ប្រកាស​ពី​តំបន់ហាមឃាត់​សម្រាប់​យន្តហោះ​នានា​ឆ្លងកាត់​យ៉ាងណាក៏ដោយ​។ សហរដ្ឋអាមេរិក​ហាក់ដូចជា​ផ្គើន​ទៅនឹង​ច្បាប់​អាកាស​ថ្មី​របស់​ចិន ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ឆា​ណេ​ល​ញូ​អេ​ស៊ា​ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ ។​

 

​ចិន​បាន​ដាក់ចេញ​នូវ​សេចក្តីប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ពី តំបន់ហាមឃាត់​ក្នុងការ​ហោះហើរ​ដោយ​និយាយថា​នៅក្នុង​លក្ខ​ណ្ឌ​ណាមួយ​ដែលមាន ការ​ល្មើ​សនឹង​សេចក្តីប្រកាស​នេះ​ខ្លួន​នឹង​ប្រើប្រាស់​ការការពារ​រប​ស់​ខ្លួន ក្នុង​កម្រិត​ណាមួយ​ជាក់​ជាមិនខាន​។​

 

​បើទោះបីជា​យ៉ាងណាក្តី​មន្ត្រី​តំណាង​របស់​មន្ទីរ​ប៉ង់​តា​ហ្គូ​ន​របស់ អាមេរិក​បាន​និយាយ​បកស្រាយ​ថា​ខ្លួន​គ្រាន់តែ​បានធ្វើ​ទៅតាម​អ្វី​ដែលជា​ដំណើរការ​ធម្មតា​ដែល​ធ្លាប់ធ្វើ​ប៉ុណ្ណោះ​៕

W (1) W (3) W


Source from: watphnom-news.com

No comments:

Post a Comment