ជនខិលខូច​២​នាក់​យក​ក្រដាសប្រាក់​១​លាន​ដុល្លារ​ក្លែងក្លាយ​មក​បន្លំ​ស្ទូច​នាំ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​ចាញ់បោក​ប្រាក់​ពិត​អស់​១​ម៉ឺន​ដុល្លារ​

​កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ស្រាប់តែ​បែកធ្លាយ​នូវ​ល្បិច​បោក​ថ្មី​មួយ​ បង្ក​ដោយ​ជនខិលខូច​ចំនួន​២​នាក់​ បាន​ប្រើ​ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​ក្លែងក្លាយ​ យក​មក​បន្លំ​ស្ទូច​ នាំ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​ស្នោ​ ឋិត​ក្នុង​ឃុំ​ខុន​រ៉​ង​ ស្រុក​បរិប​រូ​ណ៍​ ខេត្តកំពង់ឆ្នាំង​ ព្រះ​នាម​ ជ័យ​ ភូ​ ចាញ់បោក​ប្រាក់​ពិតប្រាកដ​អស់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដំណើរ​រឿងរ៉ាវ​លេច​ចេញ​ល្បិច​បោក​ថ្មី​នេះ​ គឺ​ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ស្នោ​ព្រះ​នាម​ ជ័យ​ ភូ​ មាន​សង្ឃដីកា​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៣​ មាន​បុរស​ម្នាក់​ដោយ​ប្រាប់​ឈ្មោះ​ថា​ សារី​ បាន​ធ្វើ​ដំណើរ​មក​កាន់​វត្ត​ស្នោ​ ទូល​ព្រះ​អង្គ​ថា​ ខ្លួន​គេ​ចង់​កសាង​សមិទ្ធផល​មួយ​ចំនួន​ក្នុង​អារាម​នេះ​ ។​ តម​ក​ ឈ្មោះ​ សារី​ នោះ​ក៏​បាន​ណាត់​ព្រះ​អង្គ​ម្តងទៀត​នៅ​វត្ត​ធម្ម​វ័​ន្ត​ ឋិត​ក្នុង​ឃុំ​ស្វាយ​ជ្រំ​ ស្រុក​រលាប្អៀរ​ ដោយ​ទូល​ព្រះ​អង្គ​ថា​ មាន​គេ​ចង់​ទិញ​វត្ថុ​បុរាណ​ទៅ​វិញ​ តែ​ភ្លាមៗ​នោះ​ ព្រះ​អង្គ​មាន​សង្ឃដីកា​ប្រាប់​ទៅ​ឈ្មោះ​ សារី​ វិញ​ថា​ វត្ត​គ្មាន​វត្ថុ​បុរាណ​អ្វី​ទេ​ ។​ ក្រោយមក​ទៀត​ ឈ្មោះ​ សារី​ នេះ​ប្រើ​វិធីសាស្ត្រ​សុំ​ខ្ចីប្រាក់​ព្រះ​អង្គ​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​វិញ​ តែ​ព្រះ​អង្គ​មាន​សង្ឃដីកា​ថា​ អត់​ដដែល​ ។​ បន្តបន្ទាប់​មក​ ឈ្មោះ​ សារី​ បាន​រៀប​អន្ទាក់​សា​ជា​ថ្មី​ ដោយ​ទូល​ព្រះ​អង្គ​ថា​ ប្រសិនបើ​អ្នក​ណា​មាន​ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ គឺ​ស្ថានទូត​អា​មេ​រិ​ក​នឹង​ប្រកាស​ប្រមូល​យក​វិញ​ ដោយ​ផ្តល់​ជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ព្រះ​តេជគុណ​ ជ័យ​ ភូ​ បាន​មាន​សង្ឃដីកា​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​ចូល​មក​ទូរស័ព្ទ​ព្រះ​អង្គ​ រួច​ហើយ​និយាយ​ថា​ ច្រឡំ​លេខ​ តែ​បន្ទាប់​មក​បុរស​ដដែល​នោះ​បាន​ទូរស័ព្ទ​មក​ព្រះ​អង្គ​ ដោយ​និយាយ​ថា​ ច្រឡំ​លេខ​ទៀត​ ហើយ​ថែម​ទាំង​បាន​ប្រាប់​ថា​ ឈ្មោះ​ លី​ គឹ​ម​ឆាយ​ មាន​ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ បើ​មាន​គេ​ចង់បាន​សូម​ជួយ​ប្រាប់​ផង​ ។​ បន្ទាប់​ពី​ទំនាក់ទំនង​គ្នា​រឿង​ប្រាក់​ដុល្លារ​នេះ​រួច​ហើយ​ ឈ្មោះ​ លី​ គឹ​ម​ឆាយ​ ក៏​បាន​ណាត់ជួប​ជាមួយ​ព្រះ​អង្គ​នៅ​ក្រុង​កំពង់ឆ្នាំង​ ដោយ​ឈ្មោះ​ លី​ គឹ​ម​ឆាយ​ បាន​បើក​កេស​មួយ​បង្ហាញ​ឲ្យ​ឃើញ​ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​ រួច​ក៏​ថ្វាយ​ក្រដាសប្រាក់​នេះ​មក​ព្រះ​អង្គ​ ដើម្បី​យក​ទៅ​ចាត់ចែង​នៅ​ស្ថានទូត​អា​មេ​រិ​ក​ ដោយ​ទូល​ព្រះ​អង្គ​ថា​ បើ​ខាង​ស្ថានទូត​អា​មេ​រិ​ក​គេ​ថ្វាយ​ប្រាក់​រង្វាន់​នោះ​ សូម​ព្រះ​អង្គ​យក​ទៅ​កសាង​វត្ត​ចុះ​ តែ​ចំពោះ​គេ​សុំ​ត្រឹម​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។​

​ដោយ​ព្រះ​តម្រិះ​ឃើញ​ថា​ អាច​ចំណេញ​ប្រាក់​ច្រើន​រហូត​ដល់​ទៅ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ព្រះ​អង្គជា​ព្រះ​ចៅអធិការ​វត្ត​ក៏​បាន​យក​ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​នោះ​មក​វត្ត​ ហើយ​ឲ្យ​គណៈកម្មការ​វត្ត​ម្នាក់​ឈ្មោះ​ ទឹម​ សា​រុន​ និង​ភរិយា​ឈ្មោះ​ ហិន​ គុណ​ យក​ប្លង់​ដី​និង​ផ្ទះ​ទៅ​បញ្ចាំ​ធនាគារ​យក​លុយ​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ព្រះ​អង្គ​ខ្ចី​ បូក​ជាមួយ​លុយ​វត្ត​ចំនួន​១២​លាន​រៀល​ និង​លុយ​របស់​ព្រះ​អង្គ​មួយ​ចំនួន​ទៀត​បង្គ្រប់​ចំនួន​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ផ្ទេរ​ឲ្យ​ទៅ​ឈ្មោះ​ លី​ គឹ​ម​ឆាយ​ តាម​ Wing​ កាលពី​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១៦​រសៀល​ ។​

​ទោះ​យ៉ាងណា​ ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ទទួល​បាន​ពី​ឈ្មោះ​ លី​ គឹ​ម​ឆាយ​ មិន​ទាន់​បាន​ទៅ​ដល់​ស្ថានទូត​អា​មេ​រិ​ក​ផង​ ក៏​ស្រាប់តែ​បែកធ្លាយ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​នាំ​គ្នា​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឈ្មោះ​ សារី​ និង​ឈ្មោះ​ លី​ គឹ​ម​ឆាយ​ តាម​ទូរស័ព្ទ​ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​របស់​ពួក​គេ​បាន​បិទ​ទាំងអស់​គ្នា​ ទើប​ព្រះ​ចៅអធិការ​វត្ត​ភ្ញាក់​ព្រះ​កាយ​ដឹង​ថា​ ចាញ់បោក​គេ​ហើយ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​បែកធ្លាយ​រឿង​ជនខិលខូច​យក​ក្រដាសប្រាក់​ប្រភេទ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ មក​បន្លំ​ស្ទូច​ធ្វើ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​ចាញ់បោក​ប្រាក់​ពិត​អស់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ គឺ​ដោយសារ​លោក​ ទឹម​ សា​រុន​ ជា​គណៈកម្មការ​វត្ត​ ទៅ​ប្តឹង​លោក​មេ​ភូមិ​ថា​ ចៅអធិការ​វត្ត​ ជ័យ​ ភូ​ ខ្ចី​លុយ​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ថា​សង​ក្នុង​រយៈពេល​២​ថ្ងៃ​ ដែល​នេះ​ជា​វិធីសាស្ត្រ​បោកប្រាស់​ថ្មី​របស់​ជនខិលខូច​ ៕​  Kg.Chhnang-2Kg.ChhnangKg.Chhnang-1


Source from: www.dtn7.com

No comments:

Post a Comment