ធី​ សុវណ្ណ​ថា​ ៖​ ប្រទេស​សិង្ហ​បុរី​តូច​ តែ​ថ្នាក់ដឹកនាំ​មានគំនិត​ធំ​,​ ប្រទេស​កម្ពុជា​ធំ​ តែ​ថ្នាក់ដឹកនាំ​មានគំនិត​តូច​

​មិនមែន​ជា​អ្នកនយោបាយ​ទេ​ ហើយ​ក៏​មិនមែន​ជា​អ្នកសិល្ប​ការិនី​អ្វី​ដែរ​ ប៉ុន្តែ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​អ្នកលេង​ Internet​ ធ្លាប់​ស្គាល់​នាង​ថា​ ជា​យុវតី​គាំទ្រ​កម្មវិធី​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​ យ៉ាង​សកម្ម​នោះ​ មាន​កេរ្តិ៍​ល្បីល្បាញ​គ្រាន់បើ​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដ្បិត​កញ្ញា​អតីត​ជា​ Admin​ នៃ​ Page​ ដ៏​ធំ​មួយ​ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ និង​កញ្ញា​ក៏​មាន​ Page​ ផ្ទាល់​ខ្លួនឯង​ផង​ដែរ​ ដែល​មាន​អ្នក​ Like​ Page​ ចំនួន​ 35.561Likes​ ។​

​ក្រុម​អ្នកលេង​ Facebook​ ធ្លាប់​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ទស្សនៈ​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​បាន​ Post​ នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ កាលពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ថា​ "​ខ្ញុំ​ចង់​ប្រាប់​ថា​ ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារ​គោលនយោបាយ​សង្គ្រោះ​ជាតិ​ តែ​សម្រាប់​កិច្ចការ​សង្គម​ ការ​ស្រឡាញ់​មិត្តភាព​ ការ​ជួយ​គ្នា​ គឺ​មិន​ត្រូវ​រើសអើង​ឡើយ​ ហើយ​ទោះ​ពួក​គាត់​ឋិត​នៅ​ក្នុង​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ​ ។​ ខ្ញុំ​ចង់​ប្រាប់​ថា​ យើង​គឺជា​ខ្មែរ​ បងប្អូន​ជន​រួម​ឈាម​ត្រូវ​តែ​សាមគ្គី​គ្នា​ ។​ ការ​ជ្រើសរើស​គាំទ្រ​គណបក្ស​នយោបាយ​ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ ដើម្បី​ជ្រើសរើស​យក​មេដឹកនាំ​ល្អ​ដែល​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ​ ត្រូវ​គាំទ្រ​ដោយ​ឆន្ទៈ​ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ គោរព​លើ​សេចក្តីសម្រេច​បុគ្គល​ ដោយ​មាន​មនសិការ​ជាតិ​ជា​ធំ​ ។​ "​ ។​

​ពី​ប្រទេស​សិង្ហ​បុរី​ ក្នុង​ដំណើរ​បេសកកម្ម​របស់​នាង​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ Post​ នូវ​ទស្សនៈ​មតិ​ខ្លី​មួយ​ តែ​មាន​ន័យ​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​គួរ​ឲ្យ​ពិចារណា​នៅ​ក្នុង​ Page​ របស់​នាង​នា​រាត្រី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ថា​ "​ប្រទេស​សិង្ហ​បុរី​តូច​ តែ​ថ្នាក់ដឹកនាំ​មានគំនិត​ធំ​,​ ប្រទេស​កម្ពុជា​ធំ​ តែ​ថ្នាក់ដឹកនាំ​មានគំនិត​តូច​"​ ។​

​កញ្ញា​ ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នាក់​ ជា​ពិសេស​ស្រទាប់​យុវជន​ យុវតី​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលស្គាល់​ថា​ នាង​ជា​យុវតី​មាន​សម្រស់​ស្អាតបាត​ ជា​កូន​អ្នកមាន​ជីវភាព​ធូរធារ​ម្នាក់​ ដែល​រស់នៅ​ក្នុង​សង្គម​ពោរពេញ​ទៅ​ដោយ​ភាព​រើសអើង​ និន្នាការ​គណបក្ស​នយោបាយ​ ប៉ុន្តែ​កញ្ញា​បែរជា​មាន​សេចក្តី​ក្លាហាន​យ៉ាង​មោះមុត​ចូល​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​យ៉ាង​សកម្ម​ ដោយ​ស្ម័គ្រចិត្ត​ចូលរួម​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ប្រឆាំង​ថែម​ទៀត​ ។​ នាង​មាន​កេ​រ្ត៍​ឈ្មោះ​ល្អ​នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ទោះបី​មាន​អ្នកលេង​ Facebook​ ខ្លះ​ប្រឹង​ធ្វើការ​បរិហារ​រិះគន់​ទៅ​លើ​រូប​នាង​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​នាង​នៅ​តែ​មិន​រើសអើង​ មិន​ច្រឡោត​ប្រកាន់​ខឹង​តប​ទៅ​អ្នក​រិះគន់​ទាំងនោះ​វិញ​ទេ​ ដែល​ទីបំផុត​ធ្វើ​ឲ្យ​កញ្ញា​ក្លាយជា​"​អ្នក​ឈ្នះ​"​ ៕​  Thy-Sovantha-1Thy-Sovantha-2Thy-Sovantha-5


Source from: www.dtn7.com

No comments:

Post a Comment