ស្លាប់​​ស្ត្រី​​ម្នាក់​​និង​​រង​របួស​​ធ្ងន់​​ស្រាល ៤​​នាក់ ដោយ​សារ​​ម៉ូតូ​​បុក​​ម៉ូតូ​​លើ​ផ្លូវ​​ចុះ​​ចំ​ណោត​

​ខេត្ត​រតនគីរី៖ស្ត្រី​​ម្នា​ក់​​បាន​​ស្លាប់ពេល​​ប​ញ្ជូន​​ទៅ​ដល់​​មន្ទី​រ​​ពេទ្យរីឯ​ម​នុស្ស​​៤​​នាក់​​ផ្សេង​ទៀត​​បាន​​រង​របួ​ស​​ធ្ងន់​​ស្រាលក្នុង​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍​មួយរវាង​​ម៉ូ​តូ​​និង​ម៉ូ​តូ

ខេត្ត​រតនគីរី ៖ ស្ត្រី​​ម្នា​ក់​​បាន​​ស្លាប់ ពេល​​ប​ញ្ជូន​​ទៅ​ដល់​​មន្ទី​រ​​ពេទ្យ រីឯ​ម​នុស្ស​​៤​​នាក់​​ផ្សេង​ទៀត​ ​បាន​​រង​របួ​ស​​ធ្ងន់​​ស្រាល ក្នុង​​គ្រោះ​ថ្នាក់​​ច​រា​ចរ​ណ៍​មួយ រវាង​​ម៉ូ​តូ​​និង​ម៉ូ​តូ នៅ​លើ​​ផ្លូវ​​ចុះ​ចំ​ណោត​​មួយ​ក​ន្លែង កាល​ពី​​វេ​លា​​ម៉ោង ១១​​ព្រឹក​​ថ្ងៃ​ទី​​០១ខែ​វិច្ឆិ​កា ឆ្នាំ ២០១៣ ស្ថិតនៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ដ​រតនគីរី ។​

 

​មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង ម៉ាក ស៊ី​រូស ជិះ​គ្នា ៣​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ឡើង​ចំណោទ លុះដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក សេ​១២៥ ជិះ​២​នាក់​ប្ដី​-​ប្រពន្ធ ពេល​កំពុង​ចុះ​ចំណោទ ក៏​បុក​គ្នា​ពេញ​មួយ​ទំហឹង បណ្ដាលឱ្យ​ជនរងគ្រោះ​ទាំង ៥​នាក់ រងរបួស​ធ្ងន់​ស្រាល ហើយ​ម្នា​ក់បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ ។​

 

​អ្នកជិះ​ម៉ូតូ​ម៉ាក ស៊ី​រូស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មានឈ្មោះ ម៉ាន រ៉ា អាយុ ១៨​ឆ្នាំ រងរបួស​ស្រាល រីឯ​អ្នករួមដំណើរ​ឈ្មោះ ខ្លោង ដេរ អាយុ ១៨​ឆ្នាំ រងរបួស​ស្រាល និង​អ្នក​ទៀត​ឈ្មោះ ម៉ាង និល អាយុ ១៧​ឆ្នាំ រងរបួស​ធ្ងន់ ហើយ​ជនរងគ្រោះ​ទាំង ៣ រស់នៅ​ភូមិ​ប្រាក់​១ ឃុំ សាមគ្គី ស្រុក​អូរ​ជុំ ។

 

ដោយឡែក​ជន​រង គ្រោះ ២​នាក់ ប្ដី​-​ប្រពន្ធ ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី ១​អា​៨៦៦៨ ប្ដី​ឈ្មោះ ទ្រា​វ អន​តែម អាយុ ៣៥​ឆ្នាំ ជនជាតិ​គ្រឹ​ង និង​ប្រពន្ធ​ឈ្មោះ សាង  កាក​ហ៊ើយ អាយុ ២៥​ឆ្នាំ រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។ ជនរងគ្រោះ​ទាំង ២​នាក់ រស់នៅ​ភូមិ ស្វាយ ឃុំ​ប៉យ ស្រុក​អូរ​ជុំ ខេត្ដ​រតនគីរី ៕

Wat 011127 Wat 011128


Source from: watphnom-news.com

No comments:

Post a Comment