
រាជធានីភ្នំពេញ ៖ ជនសង្ស័យយ៉ាងតិច ៤នាក់ មធ្យោបាយដោយម៉ូតូពីរគ្រឿង បានដកកាំភ្លើងភ្ជង់ប្លន់ ដណ្តើមយកម៉ូតូស្កុបពី របស់យុវជនម្នាក់ពេលចេញពីរៀន ត្រលប់មកផ្ទះវិញ ហើយជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង២០នាទី យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុច ផ្លូវ១០៥ លូរទឹកស្អុយ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ស៊ុម សារ៉ាឈួរ អាយុ ២១ឆ្នាំ មុនបរជាសិស្ស ស្នាក់នៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ មុនពេលកើតហេតុ ឈ្មោះ ស៊ុម សារ៉ាឈួរ បានជិះមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1B-9126 ចេញពីសាលារៀន ធ្វើដំណើរបណ្តោយផ្លូវ១០៥ លូរទឹកស្អុយ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូពីរគ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះដេញតាមពីក្រោយ ហើយធ្វើសកម្មភាព ដកកាំភ្លើងខ្លីមួយដើម មកភ្ជង់ប្លន់យកម៉ូតូដោយសុវត្ថិភាព៕
Source from: watphnom-news.com
No comments:
Post a Comment