
ប្រទេសចិន ៖ យោងគេហទំព័រវៀតណាមដែលប្រមាញ់រឿងរ៉ាវចម្លែកៗ vietgiaitri.com ក្នុងសង្គមបានបង្ហាញពីសកម្មភាពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញកំពុងដើរនៅលើដងផ្លូវមួយស្ថិតក្នុងទីក្រុង Suzhou ខេត្ត Anhui ក្នុងស្ថានភាពអាក្រាតននលគកនិងជើងទទេ កាលពីពេលកន្លងទៅថ្មីៗនេះ និងបង្កឲ្យមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។
នារីរូបនោះ ដើរឱបសម្លៀកបំពាក់ និងមានអាការរងារញ័រតត្រុន ក្នុងស្ថានភាពអាកាសដ៏ត្រជាក់ខ្លាំងនោះ ។ ខណៈពេលបានឃើញទិដ្ឋភាពដ៏អាក្រក់អាក្រីបែបនោះ ក៏មានអ្នកដំណើរជាច្រើនដែលមានចិត្តអាណិតអាសូរបានស្ទាក់សួរនាំ និងបញ្ចុះបញ្ចូលឲ្យនាងស្លៀកខោអាវវិញផងដែរ ប៉ុន្តែស្ត្រីរូបនោះមិនឆ្លើយតបសូម្បីតែ១ម៉ាត់ និងបន្តដើរទៅទៀតធ្វើព្រងើយ។ ទោះជាយ៉ាងណានៅក្នុងហេតុការណ៍នេះ ពុំមាននរណាម្នាក់ដឹងពីមូលហេតុ ដែលស្ត្រីរូបនោះធ្វើឡើងដែរ ស្ថិតក្នុងអាកាសដ៏ត្រជាក់បែបនេះនោះ៕
Source from: watphnom-news.com