អ្នកលេង Facebook ចាប់អារម្មណ៍​នឹង​រូបថត​អនុស្សាវរីយ៍​អតីតកាល​របស់​គ្រួសារ​បុរស​ខ្លាំង​

​ប្រិយមិត្ត​អ្នកលេង Facebook មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​រូបថត​អនុស្សាវរីយ៍​អ​តី​កាល​មួយ​សន្លឹក​របស់គ្រួសារ​បុរស​ខ្លាំង​ដែល​ត្រូវបាន​គេ​យកមក Post នៅក្នុង​បណ្តាញ​សង្គម​ដ៏​ពេញនិយម​នៅ​កម្ពុជា​។​

​រូបថត​អនុស្សាវរីយ៍​អតីតកាល​របស់​គ្រួសារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺមាន​រូប​សម្តេច​, រូប​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន «​ប៊ុន សំ​ហៀ​ង​» និង​កូនៗ​កាល​នៅ​ជា​កុមារា កុមារី ចំនួន​៤​នាក់​ទៀត ដែល​រូបថត​នេះ​ទំនងជា​ត្រូវបាន​ថត​ទុកជា​អនុស្សាវរីយ៍​នា​អំឡុង​ឆ្នាំ​១៩៨៣-១៩៨៤​។

​ក្នុងចំណោម​កុមារា កុមារី ត្រូវជា​កូនតូចៗ​ទាំង​៤​របស់​បុរស​ខ្លាំង​នៅក្នុង​រូបថត​នេះ គឺ​ទំនងជា​កូន​ទី​១​ប្រុស​ឈ្មោះ ហ៊ុន ម៉ា​ណែ​ត «​កើត​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៧៧» កូន​ទី​២​ស្រី​ឈ្មោះ ហ៊ុន ម៉ា​ណា «​កើត​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៨០» កូន​ទី​៣​ប្រុស​ឈ្មោះ ហ៊ុន ម៉ានិត «​កើត​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​១៩៩៨១» និង​កូន​ទី​៤​ប្រុស​ឈ្មោះ ហ៊ុន ម៉ា​នី «​កើត​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​១៩៨២» ។ ដោយឡែក​កូន​ទី​៥​ស្រី​ឈ្មោះ ហ៊ុន ម៉ាលី «​កើត​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​១៩៨៣» និង​កូនចិញ្ចឹម​ម្នាក់ទៀត​ស្រី​ឈ្មោះ ហ៊ុន ម៉ាលី​ស គ្មាន​វត្តមាន​នៅក្នុង​រូបថត​អនុស្សាវរីយ៍​នេះ​ទេ​។​

​ឆ្នាំ​១៩៧៩ បុរស​ខ្លាំង​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។ ឆ្នាំ​១៩៨១ ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​។ ឆ្នាំ​១៩៨៥ ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ដែលជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ ឆ្នាំ​១៩៨៦ លះបង់​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ ឆ្នាំ​១៩៨៧ យក​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ត្រឡប់មកវិញ ដើម្បី​ចូលរួម​ចរចា​ជាមួយ​សម្តេច​នរោត្តម​សីហនុ​លើកដំបូង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​ឥឡូវនេះ ក្រុមគ្រួសារ​រប​ស់បុរ​ស​ខ្លាំង​ទាំងមូល​មានអំណាច​ដ៏​មហិមា និង​ទ្រព្យសម្បត្តិ​មហាសាល​គឺ​ប្តី​ជា​នាយករដ្ឋមន្ត្រី ប្រពន្ធ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា កូនប្រុស​ពីរ​នាក់​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា កូនប្រុស​ម្នាក់​ជា​អ្នកតំណាងរាស្ត្រ​ដែលមាន​អាយុ​ក្មេង​ជាងគេ​ក្នុង​រដ្ឋសភា និង​កូនស្រី​ម្នាក់​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា​៕​

1005375_235784026584195_2145242973_n


Source from: www.dtn7.com

No comments:

Post a Comment