ឡាន​​ទំ​នើបម៉ាក រ៉ង់រ៉ូវែរ ដឹក​​ទូរ​ស័ព្ទ LG និង SUM​SUNG អត់​​បង់​ពន្ធ ៤​​ វ៉ា​​លី​​ធំៗ ដែល​​ក្រុម​​ឈ្មួញ​​នាំ​ចូល​​តាម​​ខេត្ត​សៀម​រាប

​ខេត្តកំពង់ធំ៖កម្លាំង​​អា​វុធ​ហត្ថ​​ស្រុក​​ស្ទោងបាន​​ស្ទាក់​​ឃាត់​​រថ​យន្តម៉ាករ៉ង់រ៉ូវែរដឹក​ទំនិ​ញ​​គេច​ពន្ធចេញ​ពី​​ខេត្ត​សៀម​រាប​​

ខេត្តកំពង់ធំ ៖ កម្លាំង​​អា​វុធ​ហត្ថ​​ស្រុក​​ស្ទោង បាន​​ស្ទាក់​​ឃាត់​​រថ​យន្តម៉ាក រ៉ង់រ៉ូវែរ ដឹក​ទំនិ​ញ​​គេច​ពន្ធ ចេញ​ពី​​ខេត្ត​សៀម​រាប​​ ឆ្ពោះ​ទៅ​កាន់​រាជ​ធា​នី​​ភ្នំ​ពេញ ​កាល​ពី​យប់​​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ វេលា​​ម៉ោង​​ ២២​​​និង​​ ​​១៥នាទី​​យប់ ធ្វើ​ការ​​ត្រួត​ពិ​និត្យ​​ក៏​ប្រទះឃើញ មាន​វ៉ា​លី​ចំនួន​៤ ពណ៌​ខ្មៅ​ធំៗ បាន​ផ្ទុក​ទូរស័ព្ទ​ពេញ​ទាំង ៤​វ៉ា​លី ដែលមាន​ម៉ាក LG  និង SUMSUNG  ទើប​ឈានដល់​ការឃាត់ខ្លួន មនុស្ស​ចំនួន ៣​នាក់​។​

 

​រថយន្ត​ស៊េរី​ទំនើប​ដែល​ដឹក ទូរស័ព្ទ​គេចពន្ធ​នេះ​ម៉ាក រ៉ង់រ៉ូវែរ ​ពណ៌​ស  អត់​ស្លាក​លេខ​បាន​ចាក​ចេញពី​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦ ឆ្លងកាត់​ស្រុក​ស្ទោង ទើប​កម្លាំង​អាវុធហត្ថ​សុំ​យោបល់ ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ  ស្ទាក់​ឃាត់​រថយន្ត​ខាងលើ ដើម្បី​សុំ​ការត្រួតពិនិត្យ ដោយមាន​ការសង្ស័យថា រថយន្ត​មួយគ្រឿង​នេះ​បាន​ដឹក​បទល្មើស ។ ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ ក៏​ប្រទះឃើញ ទូរស័ព្ទ​ពេញ​ទាំង ៤​វ៉ា​លី ដែលមាន​ម៉ាក LG និង SUMSUNG  ហើយ​បាន​បន្ត​ឃាត់ខ្លួន មនុស្ស​ចំនួន ៣​នាក់​។​

 

​ជនសង្ស័យ​ដែល​ដឹក បទល្មើស​គេចពន្ធ​នេះ​រួមមាន ទី​១-​ឈ្មោះ កែវ សុ​បេ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​សូត ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ទី​២-​ឈ្មោះ កែវ សុខ​ហេង ជា​ម្ចាស់​ទូរស័ព្ទ អាយុ ៦២​ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ ចំណែក​ម្នាក់​នាក់​ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ ព្រមទាំង​ដកហូត​វត្ថុតាង​មាន​ទូរស័ព្ទ​ចំនួន ១៤៨៣ គ្រឿង ប្រគល់ជូន​លោក សារឹម សារ៉ាន់ ប្រធាន​រដ្ឋបាល និង​គណនេយ្យ សាខាគយ​រដ្ឋាករ​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​បន្ត​៕

Wat 09114 Wat 09115


Source from: watphnom-news.com

No comments:

Post a Comment