
រាជធានីភ្នំពេញ ៖ បំណិនឬជំនាញជីវិត គឺជាអ្វីមួយដ៏ចាំបាច់បំផុត ដែលមនុស្សម្នាក់ៗ ត្រូវតែឈោងចាប់យក ជាពិសេសបុរសៗទាំងឡាយ ដែលនៅលីវមិនទាន់មានភរិយា ដ្បិតយោងតាមការអង្កេតស្រាវជ្រាវ ពីក្រុមអ្នកជំនាញបញ្ហាជីវិតបានបង្ហាញថា ស្ត្រីភាគច្រើនបំផុតពេញចិត្តបុរស ដែលមានជំនាញពិតប្រាកដណាមួយ បើទោះណាជំនាញមួយចំនួននោះ ហាក់មិនចាំបាច់សម្រាប់ជីវិតរបស់មនុស្សក្តី ។ តើស្ត្រីចូលចិត្តបុរសមានជំនាញអ្វីខ្លះ ?
១-បុរសគួរចេះនិយាយ ភាសាបរទេសណាមួយ ៖ ពិតប្រាកដណាស់នេះជាជំនាញមួយ ដែលមនុស្សពេញវ័យពិបាកនឹងចាប់យក ។ ប៉ុន្តែយ៉ាងណា ស្ត្រីឱ្យតម្លៃ និងចាប់អារម្មណ៍លើបុរស ដែលចេះភាសាបរទេស ដ្បិតពួកគេយល់ថា បុរសដែលចេះអានសរសេរ និងនិយាយភាសាដទៃបាន ប្រហែលជាមានការយល់ដឹងខ្ពស់ និងទូលំទូលាយពីស្ថានការ ជុំវិញពិភពលោកផងដែរ ។
២-ចេះលេងឧបករណ៍តន្ត្រីណាមួយ ៖ សម្រាប់បុរសដែលទើបស្គាល់គ្នា ជាមួយស្ត្រីណាម្នាក់ជាលើកដំបូង ការចេះលេងឧបករណ៍តន្ត្រីបានយ៉ាងពិរោះ គឺជាសមត្ថភាពមួយ ដែលអាចទាក់ទាញនាងបាន ។ លើសពីនេះ វាក៏អាចបង្ហាញឱ្យឃើញនូវចរិត ឫកពាររបស់អ្នកឱ្យបុរស និងស្ត្រីដទៃទៀតបានឃើញផងដែរ ។ បុរសដទៃអាចនឹងកោតសរសើរ ព្រមទាំងគោរពទទួលស្គាល់ថា អ្នកជាមនុស្សម្នាក់ដែលអាចធ្វើរឿងរ៉ាវ មួយដែលបណ្តាមនុស្សភាគច្រើនធ្វើមិនកើត ។
៣-មានសមត្ថភាពជួសជុលគ្រឿងម៉ាស៊ីន (រថយន្ត, ម៉ូតូ) ៖ ការរៀនពីបច្ចេកទេស ជួសជុលម៉ាស៊ីនរថយន្តឬម៉ូតូ មើលទៅហាក់ដូចជាសមត្ថភាពមួយ ដែលធ្វើឱ្យអ្នករឹតតែពិបាក ។ ប៉ុន្តែដោយសំណាងល្អ អ្នកមិនចាំបាច់ចេះច្រើននោះទេ ប្រសិនជារៀនក្នុងគោលបំណង ទាក់ទាញចិត្តស្ត្រីដែលខ្លួនស្រឡាញ់នោះ ។ ចំណុចសំខាន់គឺអ្នកត្រឹមតែ អាចយល់ដឹងថា រថយន្តឬម៉ូតូខូចអ្វី ពោលគឺប្រសើរជាង ចេះត្រឹមតែបើកគម្របម៉ាស៊ីន ហើយគ្រវីក្បាល ។ នេះពិតជាសំខាន់ណាស់ ជាពិសេសក្នុងខណៈអ្នកកំពុងជូន ស្ត្រីណាម្នាក់ដើរកម្សាន្ត ។ មួយវិញទៀត ការយល់ដឹងពីមូលដ្ឋានគ្រឹះ របស់ម៉ាស៊ីនរថយន្តឬម៉ូតូ វានឹងមិនធ្វើឱ្យអ្នកងាយក្លាយជាមនុស្ស ចាញ់បោកជាងជួសជុលដែល មិនស្មោះត្រង់នោះទេ ។
៤-ចេះរាំ និងច្រៀងកម្សាន្ត ៖ បុរសមិនចេះរាំហាក់ដូចជាបាត់បង់សិល្បៈមួយ ក្នុងការទាក់ទាញស្ត្រី ដ្បិតក្នុងពេលចូលរួមពិធីផ្សេងៗ ស្ត្រីរមែងចង់ឡើងរាំ ជាពិសេសជាមួយដៃគូបុរសណាម្នាក់ ដែលនាងដឹងថាកំពុងតាមស្រឡាញ់ និងចែចង់នាង ។ បុរសមិនគួរបញ្ចេញភាពខ្មាសអៀន ញើតញើមក្នុងការបបួលស្ត្រីដែលខ្លួន ស្រឡាញ់ពេញចិត្តឱ្យឡើងរាំនោះទេ ។
៥-ចេះចម្អិនអាហារ ៖ អ្នកមិនចាំបាច់ត្រូវទៅរក គ្រូបង្ហាត់ដាំស្លរ ឬទៅទិញគ្រឿងផ្ទះបាយ ដើម្បីមករៀនធ្វើម្ហូបនោះទេ ។ ចូរចាប់ផ្តើមជាលក្ខណៈ តូចតាចបានហើយ ។ ស្ត្រីជាមិត្តភក្តិរបស់អ្នក អាចនឹងភ្ញាក់ផ្អើលនៅពេលដឹងថាអ្នកចេះធ្វើម្ហូប ហើយនាងអាចនឹងចង់ដឹងថា អ្នកធ្វើម្ហូបអ្វីទៀតផង ។
៦-ជាបុរសពិត គួរមានសុខភាពមាំមួន ដូចជាអត្តពលិក ៖ ក្រៅពីសមត្ថភាពដាំស្លរ ស្ត្រីក៏នៅចាប់អារម្មណ៍ខ្លាំងណាស់ដែរ លើបុរសដែលរាងកាយមាំមួន ។ ពួកនាងៗពិតជាចង់ឱ្យអ្នកក្លាយ ជាបុរសម្នាក់ដែលមានកម្លាំងខ្លាំង ដូចជាអ្នកលេងកីឡា ពោលគឺឱ្យសមជា កូនប្រុសដើមទ្រូង ៥ហត្ថ រឹងមាំមិនទន់ជ្រាយដូចជាស្ត្រីភេទ ។
៧-សមត្ថភាពនៅលើគ្រែ ៖ នៅពេលដែលទំនាក់ទំនង របស់អ្នកឈានចូលដល់ចំណុចមួយ យ៉ាងជ្រៅ និងប្រកបដោយការជឿទុកចិត្ត ដែលឈានដល់ឡើងគ្រែជាមួយគ្នានោះ សមត្ថភាពអាប្អូនតូចរបស់អ្នកដើរតួនាទីយ៉ាងសំខាន់។ សិចពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សស្រី។ គូស្នេហ៍មួយគូដែលបុរស គ្មានសមត្ថភាពផ្លូវភេទ (លិង្គងាប់ ប្រើការមិនកើត…) នោះចំណងស្នេហ៍របស់គេ ងាយនឹងបែកបាក់បំផុត ។
៨-រចនាបថ និងការតុបតែងខ្លួន ៖ ការតុបតែងខ្លួនរបស់បុរស ក៏ជាចំណុចមួយ អាចទាក់ទាញស្ត្រីបានផងដែរ ។ ស្ត្រីភាគច្រើនមិនចូលចិត្តបុរស គ្មានអនាម័យខ្លួនប្រាណនោះទេ ។ ដូច្នេះការកាត់សក់ខ្លី កោរពុកមាត់ ស្លៀកពាក់ស្អាតបាត សុទ្ធតែជាចំណុចដែលទាក់ទាញភ្នែកស្ត្រី ។ បណ្តាស្ត្រីតែងតែរអ៊ូថា បុរសៗកម្រនឹងយកចិត្តទុកដាក់ លើរូបរាងរបស់ខ្លួនខ្លាំងណាស់ ។
៩-ការនិយាយស្តី ៖ ថ្វីមាត់ក្នុងការនិយាយស្តី ក៏ជាចំណុចមួយដែលស្ត្រី ដាក់ពិន្ទុឱ្យបុរសផងដែរ ។ ការនិយាយស្តីនៅទីនេះ គឺចង់សំដៅទៅលើពាក្យពេចន៍ ដែលបុរសនិយាយទៅកាន់ស្ត្រី ដែលខ្លួនចាប់អារម្មណ៍ ឬស្ត្រីដែលខ្លួនមិនដែលស្គាល់ ។ ទាំងអស់នេះគឺទាមទារឱ្យមានជំនាញ។ ទន្ទឹមនឹងការនិយាយស្តី បុរសក៏ត្រូវមានជំនាញ ក្នុងការស្តាប់យោបល់ របស់គូសន្ទនាផងដែរ ។ ស្ត្រីពិតជាគិតថាសំខាន់ ចំពោះតុល្យភាពនៃពាក្យពេចន៍សន្ទនា ៕
Source from: watphnom-news.com
No comments:
Post a Comment