រពឹស​ដៃ​​នាំ​គ្នា​​យក​​គ្រាប់ B-40 ដំ​​យក​​រំ​សេវ​​ផ្ទុះ​ឡើង​​ក​ក្រើក​​ដី ស្លាប់​​ ២​​នាក់​​ឪពុ​ក​​កូន​

​ខេត្ដ​ឧត្ដរមានជ័យ៖បុរស​​ពីរ​​នាក់​​ជា​​ឪ​ពុក​​និង​​កូនបាន​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា​​ទៅ​​ស្រែហើយ​​ប្រ​ទះ​ឃើញ​​គ្រាប់B-40បាន​នាំ​គ្នា​​ដំ​​យក​​រំ​សេវស្រាប់​តែ​​ផ្ទុះ​​ប​ណ្តាល​​ឲ្យ

ខេត្ដ​ឧត្ដរមានជ័យ ៖ បុរស​​ពីរ​​នាក់​​ជា​​ឪ​ពុក​​និង​​កូន បាន​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា​​ទៅ​​ស្រែ ហើយ​​ប្រ​ទះ​ឃើញ​​គ្រាប់ B-40 បាន​នាំ​គ្នា​​ដំ​​យក​​រំ​សេវ ស្រាប់​តែ​​ផ្ទុះ​​ប​ណ្តាល​​ឲ្យ បុ​រស​ជា​​ឪ​ពុក​​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ រីឯ​​កូន​ប្រុស​​រង​របួស​​ធ្ងន់ កាល​ពី​វេលា​ម៉ោង ៧​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​វាលស្រែ​អូរ ត្រាំ​ប៉ោង ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។​

​បុរស​ជា​ឪពុក​ដែល​ស្លាប់​មានឈ្មោះ គុណ ណា​ង អាយុ ៤០​ឆ្នាំ ចំណែក​កូនប្រុស ដែល​រងរបួស​ធ្ងន់ មានឈ្មោះ គុណ និ​ច អាយុ ១៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ។  មុនពេល​កើតហេតុ បុរស​ជា​ឪពុក​បាន​ជិះ​ម៉ូតូ ឌុប​កូនប្រុស​ទៅ​វាយ​ស្រែ ហើយ​បានឃើញ​គ្រាប់ B-40 សល់​ពី​សម័យ​សង្គ្រាម​។ បុរស​ជា​ឪពុក​និង​កូន បាន​លើក​មក​ដំ និង​យក​ដង្កាប់​មួល ដើម្បី​ដោះយក​រំសេវ ក៏​ផ្ទុះឡើង​កក្រើក​ដី ធ្វើឱ្យ​បុរស​ជា​ឪពុក​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ហើយ​កូនប្រុស​បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ដ​ស៊ីម៉ាក់ ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយសារ រងរបួស​ធ្ងន់​ពេក គ្មាន​សង្ឃឹម​រស់​នោះទេ​៕

Wat 031211



Source from: watphnom-news.com

No comments:

Post a Comment