ពេល​​ដាក់​​ភ្ញៀវ​​ចុះ​​អស់ តៃ​កុង​​និង​​ព្រូ​​ទៅ​​ផឹក​ស៊ី​​ស្រ​វឹង បើក​​បុក​​ផ្ទះ​​​​ព​ល​​រដ្ឋ​​និង​​បង្គោល​​ភ្លើង​

​ខេត្តសៀមរាប៖រថ​យន្ត​ក្រុង​​ដឹក​​អ្នក​ដំ​ណើរពី​​ភ្នំ​ពេញ​​មក​កាន់​​ខេត្ត​សៀម​រាបហើយ​​តៃ​កុង​​និង​​ព្រូ​ឡានបាន​​ហួស​​ចូល​ទៅ​​ផឹក​ស៊ីរហូត​​ស្រ​​វឹង​​ធ្លាក់​​ភ្នែកក៏​​បើក​ទៅ​បុក

​ខេត្តសៀមរាប ៖ រថ​យន្ត​ក្រុង​​ដឹក​​អ្នក​ដំ​ណើរ ពី​​ភ្នំ​ពេញ​​មក​កាន់​​ខេត្ត​សៀម​រាប ហើយ​​តៃ​កុង​​និង​​ព្រូ​ឡាន បាន​​ហួស​​ចូល​ទៅ​​ផឹក​ស៊ី រហូត​​ស្រ​​វឹង​​ធ្លាក់​​ភ្នែក ក៏​​បើក​ទៅ​បុក ចូល​​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ និង​​ហួស​​ទៅ​បុក​​ បង្គោ​ល​​ភ្លើង​​បាក់​​អស់ ៣​​កំ​ណាត់កាលពី​វេលា​ម៉ោង​១២ និង​២០ នាទី​យប់​ឈានចូល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំនុច​មុខផ្ទះ​ហ្គ្រី​ន​ឡាយ ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប តែ​សំណាងល្អ ពុំមាន​មនុស្ស រងរបួស​នោះទេ​។

​មុនពេល​កើតហេតុ គេ​បានឃើញ​ឡានក្រុង ៤៥​កៅអី​ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ 3A3727​ភ្នំពេញ  បើកបរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿ ជ្រុល​ចង្កូត​ទៅបុក រ៉ឺម៉ក​សណ្តោង​ម៉ូតូ ដែលមាន​ម្ចាស់​ឈ្មោះ ឆាយ ប៊ុន​ស៊ី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទុក​នៅមុខ​ផ្ទះ​ដែល​ប្រពន្ធ​គាត់ លក់​ចាប់ហួយ​នៅ​ទីនោះ បណ្តាល​ឲ្យ​រ៉ឺម៉ក សណ្តោង​ម៉ូតូ​មួយគ្រឿង​នោះ ខូចខាត​ទាំងស្រុង​។​

​ដោយសារតែ​មិនទាន់​អស់​ល្បឿន រថយន្ត​បង្ក​បាន​រួច​រុញ​ទៅបុក ទ្វារ​ដែក​ផ្ទះ​ប្រជាពលរដ្ឋ បាក់​អស់​មួយ​ផ្ទាំង​ខាងមុខ​ទាំងស្រុង បន្ទាប់មក​ក៏​ហួស​ទៅបុក បង្គោល​ភ្លើង​បាក់​អស់ ៣​កំណាត់ និង​រុញ​ទៅបុក​ចូល​តូប ក្នុង​ហាង​យីហោ​គ្រួសារ​ថ្មី បណ្តាល​ឲ្យ​ខួច​ខាត​តូប នៅខាងមុខ​ទាំងស្រុង តែ​សំណាងល្អ​ពុំមាន​មនុស្ស​ណា​ម្នាក់ រងរបួស​ទេ ។ ក្រោយពេល​បង្កហេតុ អ្នកបើកបរ​និង​ព្រូ​រថយន្ត បាន​បើកទ្វារ​ចុះ​រត់តាម​របង ហាង​គ្រួសារ​ថ្មី​បាត់ស្រមោល​ទាំង ២​នាក់ ទើប​សមត្ថកិច្ច​ហៅ​ឡានស្ទូច រថយន្ត​បង្ក​យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត ឬ​ក្រុមហ៊ុន ចូលខ្លួន​ទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

Wat 031224


Source from: watphnom-news.com

No comments:

Post a Comment