ស្ត្រីវ័យក្មេងម្នាក់ត្រូវ ឃាតកហៅទៅដេកជាមួយ ហើយអារ.កសម្លាប់ទាំងអាក្រាតកាយ

រាជធានីភ្នំពេញ ៖ នារីជាជនជាតិខ្មែរម្នាក់ ត្រូវឃាតកអារ.កសម្លាប់ ទាំងអាក្រាតកាយ ហើយយកកម្រាលពូករុំ អូសចូលក្រោមគ្រែ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោបូលីណា ផាឡេស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៣០ នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងបន្ទប់លេខ៣០៩ ជាន់ទី៣ នៃសណ្ឋាគារ បូលីណា ផាឡេស មានទីតាំងនៅផ្ទះលេខ 8B- 9B -10B តាមបណ្តោយផ្លូវលេខ១៥៤ ទល់មុខអតីតស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្នុងភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅពេលដែលអ្នកសំអាត ចូលរៀបចំបន្ទប់ តែទ្វារបន្ទប់ចាក់សោពីខាងក្នុង ពេលបើកចូលក៏ឃើញជនរងគ្រោះស្លាប់ ដោយមានស្នាមរយះនៅជុំវិញក ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយដាក់សង្ស័យលើ បុរសជាជនជាតិអង់គ្លេស ដែលហៅនាងមកដេកជាមួយ។ នារីជាជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ អាយុប្រហែលជាង ២០ឆ្នាំ សម្បុរខ្មៅ មាឌស្គម កម្ពស់១,៥៣ម៉ែត្រ ។ ចំណែកជនសង្ស័យមានឈ្មោះ Green Stautjames ភេទប្រុស អាយុ ៤៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 107259199 ចូលមកប្រទេសកម្ពុជា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។
បុគ្គលិកសណ្ឋាគារ បូលីណា ផាឡេស បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ជនជាតិអង់គ្លេស ជាជនសង្ស័យបានមកជួល បន្ទប់លេខ៣០៩ ដើម្បីស្នាក់ ហើយដល់ម៉ោង ១រសៀលថ្ងៃដដែល នារីរងគ្រោះបានមកសណ្ឋាគារខាងលើ ហើយឡើងទៅបន្ទប់ លេខ៣០៩ ជាបន្ទប់ជនសង្ស័យ ។ រហូតមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ១១យប់ ជនសង្ស័យបានចុះ មកសុំយកលិខិតឆ្លងដែន ពីសណ្ឋាគារ ដោយប្រាប់ថា យកទៅបើកលុយ មកបង់ថ្លៃបន្ទប់ ពីព្រោះ តាំងពីចូលមកស្នាក់នៅ មិនទាន់បង់ថ្លៃបន្ទប់ទេ ។ បន្ទាប់ពីបានលិខិតឆ្លងដែនហើយ ជនសង្ស័យ បានចាកចេញទៅបាត់រហូត ។
រហូតដល់វេលាកើតហេតុ ម្ចាស់សណ្ឋាគារមានការសង្ស័យ ក៏ឲ្យបុគ្គលិកឡើងទៅមើល បន្ទប់របស់ជនជាតិ អង់គ្លេសរូបនោះ តែដោយសារទ្វារបន្ទប់ បានចាក់សោពីខាងក្នុង ក៏យកសោមកចាក់ចូលមើល ឃើញនារីរងគ្រោះ ត្រូវជនជាតិអង់គ្លេស ចាក់និងអារ.ក ហើយយកកម្រាលពូក រុំសាកសពអូសចូលក្រោមគ្រែ ទើបមានការភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ចតែម្តង ។ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរួច សមត្ថកិច្ចសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារ ជនជាតិអង់គ្លេសអារ.ក និងចាក់សម្លាប់ បន្ទាប់មកគេចខ្លួនបាត់៕
Source from: watphnom-news.com
No comments:
Post a Comment