ដេប៉ូ​​ប្រ​មូល​​ទិញ​​ឈើ​​ខុស​ច្បាប់​​របស់​​ចែ​​ម៉ាប់ នៅ​​ចំ​ណុច​​១​១៥ និង​​ការ​ដឹក​​​ឈើ​​ទៅ​​ស្រុក​​យួន តាម​​ច្រក​​ជោះ​​ជ្រៅ គ្មាន​​នរ​ណា​​ហ៊ាន​​ប៉ះ​ពាល់​

ដេប៉ូ​​ប្រ​មូល​​ទិញ​​ឈើ​​ខុស​ច្បាប់​​របស់​​ចែ​​ម៉ាប់ នៅ​​ចំ​ណុច​​១​១៥ និង​​ការ​ដឹក​​​ឈើ​​ទៅ​​ស្រុក​​យួន តាម​​ច្រក​​ជោះ​​ជ្រៅ គ្មាន​​នរ​ណា​​ហ៊ាន​​ប៉ះ​ពាល់​

​ខេត្តក្រចេះ៖ម​ន្ត្រី​​ជំ​នាញនិង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធមិន​ដឹង​​ជា​​ទ​ទួល​បានផល​ប្រ​យោជ​ន៍​ប៉ុន្មា​ន​​ទេក្នុង​​មួយ​ខែៗ​​ពី​​មេ​​ឈ្មួញដឹក​ជ​ញ្ជូន​​ឈើ​​ដុះ​​ស្លែ​​ម្នាក់​​ឈ្មោះ

​ខេត្តក្រចេះ ៖ ម​ន្ត្រី​​ជំ​នាញ និង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ មិន​ដឹង​​ជា​​ទ​ទួល​បាន ផល​ប្រ​យោជ​ន៍​ប៉ុន្មា​ន​​ទេ ក្នុង​​មួយ​ខែៗ​​ពី​​មេ​​ឈ្មួញ ដឹក​ជ​ញ្ជូន​​ឈើ​​ដុះ​​ស្លែ​​ម្នាក់​​ឈ្មោះ ចែ​ម៉ាប់ ដែល​​បាន​​បង្កើត​​ទី​តាំង ប្រ​មូល​​ទិញ​​ឈើ និង​​ស្តុក​​ឈើ​​ខុស​ច្បាប់សម្រាប់​នាំចេញ​ទៅ​ស្រុក​យួន ត្រង់ចំណុច​១១៥ ក្នុងភូមិ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ចូល​ពី​ផ្លូវជាតិ​លេខ​៦​អា ប្រមាណ​១០០​ម៉ែត្រ​។ សូម្បី​លោក គន់ ងី​ម  ជា​ប្រធាន​ដែនជម្រកសត្វព្រៃ​ស្នួល មាន​ភារកិច្ច​គ្រប់គ្រង​តំបន់​នោះ ក៏​មិនដែល​ហ៊ាន​ហើបមាត់​ម្តងណា​ឡើយ នាំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា តួនាទី​ជាម​ន្ត្រី​បរិស្ថាន គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្នួល​នេះ លោក គន់ ងី​ម អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត មិនដែល​ខ្វល់ខ្វាយ ពីបទ​បញ្ជា​របស់​ថ្នាក់លើ ក្នុងការ​បង្ការ​បង្ក្រាប បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ម្តងណា​ឡើយ​។​

​សេចក្តីរាយការណ៍​ពី​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ទីតាំង​ស្តុក​ឈើ​ខុសច្បាប់ របស់​ចែ​ម៉ាប់ នៅ​ចំណុច​១១៥ នោះ កំពុង​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ដែល​ចូលទៅ កាប់បំផ្លាញ​ក្នុង ដែនជម្រកសត្វព្រៃ​ស្នួល ហើយក៏​មានការ​ប្រមូល​ទិញ ពី​ឈ្មួញ​តូចតាច​មួយចំនួន ដែល​ដឹកជញ្ជូន​មកពី ខេត្តស្ទឹងត្រែង ឬ​ខេត្តមណ្ឌលគិរី ផងដែរ​។ ទីតាំង​ស្តុក​ឈើ​ទ្រង់ទ្រាយ​ធំ របស់​ចែ​ម៉ាប់ បាន​ប្រមូល​ឈើ​ដឹកជញ្ជូន ទៅ​លក់​នៅ​ស្រុក​យួន គ្មាន​ក្រែង​ញញើត ពី​ការ​រឹតបន្តឹង​របស់​អាជ្ញាធ​រ មាន​សមត្ថកិច្ច​នោះទេ ព្រោះ​ចែ​ម៉ាប់ គិត​ឃើញថា អំណាច​លុយ​របស់គាត់ អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ឲ្យ​តែមាន​លុយ​ទិញ​ទឹកចិត្ត​មន្ត្រី​ជំនាញ និង​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​ធ្វើ​អ្វី​ក៏បាន គ្មាន​នរណា​ហ៊ាន​ក្អក​ទេ​។​

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា ចែ​ម៉ាប់ បាន​ក្លាយជា​ឈ្មួញ​មាន​ឥទ្ធិពល ព្រោះ​គាត់​ចេះ​ស្ពាយ​លុយ យកទៅ​បង់​ជូន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ទើប​គ្មាន​នរណា​ទៅ​ក្បែរ​ទីតាំង​ស្តុក​ឈើ ឬ​ដេប៉ូ​របស់គាត់ ដែលមាន​សកម្មភាព ដឹកជញ្ជូន​ឬ​ប្រមូល​ទិញ​លក់ តាំងពី​ប្រភេទ​ឈើ​លេខ​១ ឈើ​លេខ​២ ឈើ​គ្រញូង និង​ប្រភេទ​ឈើ​ប្រណីត​។ ជា​ទៀងទាត់ គេ​ដឹងថា ចែ​ម៉ាប់ បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រក​ជ្រោះ​ជ្រៅ ស្ថិតនៅតាម​ច្រកចូល​នៃ​ផ្សារ កា​បី ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​នៅ​ទីនោះ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​សម្របសម្រួល យ៉ាង​រលូន​ល្អ​បំផុត មិនដែល​មាន​ផល​រមាស់​អ្វី​ឡើយ​។

​រូបភាព​ជាក់ស្តែង គេ​សង្កេតឃើញ ចែ​ម៉ាប់ បាន​ជ្រែងជើង​ចាំ​ប្រមូល​ទិញ ឈើ​ខុសច្បាប់ ដែល​ដឹកជញ្ជូន​មកពី​គ្រប់ទិសទី សូម្បីតែ​ទីតាំង​ដេប៉ូ​លក់​ឈើ ឬ​កន្លែង​ស្តុក​ឈើ​របស់គាត់ ក៏​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​នោះដែរ  ប៉ុន្តែ​មិនដែល​មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណាមួយ ហ៊ាន​ចុះទៅ​សួរនាំ ឬ​បង្ក្រាប​នោះទេ​។ ជំនាញ​រដ្ឋបាល​ព្រៃឈើ សង្កាត់​ឃ្សឹ​ម លោក ទេព គន្ធពិដោរ សង្ស័យ​ទទួលបាន ផលប្រយោជន៍ ច្រើន​ក្រាស់ក្រែល ពី​ចែ​ម៉ាប់ ទើប​គាត់​មិនដែល​ហ៊ាន​ហើបមាត់ រួច​គាត់​ទម្លាក់​ការទទួលខុសត្រូវ ទៅលើ​លោក គន់ ងី​ម ជា​មន្ត្រី​បរិស្ថាន និង​ជា​ប្រធាន​ដែន​ជម្រក សត្វព្រៃ​ស្នួល ដែលមាន​ភារកិច្ច​គ្រប់​គ្រង​តំបន់​នោះ ប៉ុន្តែ​រឿង​ពិត​ប្រសិនបើ មិន​បង់លុយ​ឲ្យ​លោក ទេព គន្ធពិដោរ ច្បាស់​ណាស់​ដែលថា ចែ​ម៉ាប់ មិនអាច​ប្រមូល​ទិញ ឬ​ដឹកជញ្ជូន​ឈើ ដោយ​អនាធិបតេយ្យ​បានទេ​។

​គេ​ចង់ឃើញ​លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តក្រចេះ ពិចារណា​ឡើងវិញ ពី​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ទេព គន្ធពិដោរ ដែល​ឃុបឃិត​ឲ្យ​ចែ​ម៉ាប់ ប្រមូល​ទិញ​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រក​ជ្រោះ​ជ្រៅ ផ្ទុយ​ពីបទ​បញ្ជា​របស់ រាជរដ្ឋាភិបាល ព្រោះ​សកម្មភាព​រកស៊ី ប្រមូល​ទិញ​ឈើ​ខុសច្បាប់​របស់ ចែ​ម៉ាប់ មាន​ទ្រង់ទ្រាយ​ធំ ខ្លាំង​សម្បើម​ណាស់  និង​ជា​ប្រភព​បង្កើត​ឲ្យ​មាន បទល្មើស​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ គួរ​ឲ្យ​សោកស្តាយ​បំផុត ហើយ​ចែ​ម៉ាប់ នៅតែ​ក្រអឺតក្រទម​ក្នុង​មុខ​ជំនួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ ។​

​សមត្ថកិច្ច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ចែ​ម៉ាប់ មាន​ខ្នងបង្អែក ជា​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ធំៗ នៅក្នុង​ខេត្តក្រចេះ ដែល​ធ្លាប់តែ​ចេញចូល យកលុយ​ពី​ចែ​ម៉ាប់  មិនសូវ​លស់​ពេលណា​ឡើយ​។ នៅពេលដែល​ជំនាញ រដ្ឋបាល​ព្រៃឈើ​រក្សា ភាព​ស្ងៀមស្ងាត់ ធ្វើ​មិនដឹងមិនឮ​ចំពោះ ការប្រមូលទិញ​ឈើ និង​ការនាំចេញ​ឈើ ទៅ​លក់​នៅ​ស្រុក​យួន ដែលមាន​រូបភាព កាន់តែ​អនាធិបតេយ្យ​របស់ ចែ​ម៉ាប់ សមត្ថកិច្ច​ដទៃទៀត បានត្រឹមតែ​លា​បាតដៃ​សុំ​ប្រាក់ ពី​ចែ​ម៉ាប់ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ព្រោះ​សមត្ថកិច្ច​ដទៃ គ្រាន់តែ​ជា​ជើង​ក្រោយ បើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក ទេព គន្ធពិដោរ និង​ប្រធាន​ដែន​ជម្រក សត្វព្រៃ​ស្នួល​លោក គន់ ងី​ម រក្សា​ភាព ស្ងៀមស្ងាត់​ទៅហើយ អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​៕

Wat 301218 Wat 301219


Source from: watphnom-news.com

No comments:

Post a Comment