ផឹកស៊ី​ស្រវឹង​បើក​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ ត្រូវ​ឡាន​ទួរីស​បើក​បុក របួស​បែកក្បាល​សន្លប់​ឈឹង​

ផឹកស៊ី​ស្រវឹង​បើក​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ ត្រូវ​ឡាន​ទួរីស​បើក​បុក របួស​បែកក្បាល​សន្លប់​ឈឹង​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បន្ទាប់​ពី​​ផឹក​ស្រា​​ស្រ​វឹងបាន​​ជ្រួល​ជ្រើម​​បើក​​ម៉ូតូជ្រែ​​​លើ​​ទ្រូង​ផ្លូវកាច់​ចង្កេះ​​ចុះ​ឡើងក៏​ត្រូវ​​រថ​យន្ត​​មួយ​គ្រឿងបុក​​យ៉ាង​​ពេញ​ទំ​ហឹង

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បន្ទាប់​ពី​​ផឹក​ស្រា​​ស្រ​វឹង បាន​​ជ្រួល​ជ្រើម​​បើក​​ម៉ូតូ ជ្រែ​​​លើ​​ទ្រូង​ផ្លូវ កាច់​ចង្កេះ​​ចុះ​ឡើង ក៏​ត្រូវ​​រថ​យន្ត​​មួយ​គ្រឿង បុក​​យ៉ាង​​ពេញ​ទំ​ហឹង បណ្តា​ល​​ឲ្យ​​ដួល រង​របួស​​យ៉ាង​ដំណំ រីឯ​​រថ​យន្ត​​បង្ក​​បាន​​រត់​គេច ដោយ​​សុវ​ត្ថិ​ភាពកាលពី​វេលា​ម៉ោង ១៧ និង​១០ នាទី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ ទូច សុ​ណ្ណា​រ៉ា រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ណៃ​ហ​ត ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ហើយ​ពុំមាន​ពាក់មួក​សុវត្ថិភាព រីឯ​រថយន្ត​បង្ក​វិញ​ប្រភេទ​ទួរីស ពណ៌​ទឹកប៊ិច មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​ច្បាស់​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ បាន​បើក​គេច​បាត់ ស្រមោល​។

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុងស្ថានភាព​ស្រវឹង ហើយ​បើក​ជ្រែ​លេង​កណ្តាលផ្លូវ ក៏ត្រូវ​រថយន្ត​មួយគ្រឿង ម៉ាក​ទួរីស​បើក​ស្រប​ទិស​គ្នា ជ្រុល​មក​កៀរ បណ្តាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ទៅនឹង​ថ្នល់ រងរបួស​បែកក្បាល និង​បាក់ឆ្អឹង​ដងកាំបិត​ខាងឆ្វេង សន្លប់​ឈឹង​នៅនឹងកន្លែង​តែម្តង​៕

Wat 301210


 


Source from: watphnom-news.com

No comments:

Post a Comment