ជិះម៉ូតូលឿនពេក ជ្រុលទៅបុកបង្គោលភ្លើង បោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បោកក្បាល នឹងបង្គោលភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម និងម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូវីវ៉ា មួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន រួចជ្រុលឡើងទៅបុក បង្គោលភ្លើងមុខស្ថានទូតបារាំង តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២និង៣០ នាទីយប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។
សាក្សីដែលបានឱ្យដឹងថា មុនពេលកើតហេតុ មានយុវជន ២នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ១គ្រឿងឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុច រង្វង់មូលជ្រោយចង្វា ក៏បានបត់ទៅខាងស្ដាំដៃ មិនបានប្រុងប្រយ័ត្ន និងភ្លេចបន្ថយល្បឿន ក៏ជ្រុលចង្កូតឡើងចិញ្ចើមផ្លូវ ទៅបុកនឹងបង្គោលដងគោម ពេញមួយទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូ ដួលបោកក្បាលនឹងបង្គោលភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ និងម្នាក់ទៀតបោកខ្លួនទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង៕
Source from: watphnom-news.com
No comments:
Post a Comment