សង្ស័យ​​សង្ឃ​ក្លែងក្លាយ​ដេកស្លាប់ ពេល​កំពុង​បត់ជើងធំ នៅក្នុង​ផ្ទះសំណាក់​លេខ​៦៩១

សង្ស័យ​​សង្ឃ​ក្លែងក្លាយ​ដេកស្លាប់ ពេល​កំពុង​បត់ជើងធំ នៅក្នុង​ផ្ទះសំណាក់​លេខ​៦៩១

​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ត្រូវ​បាន​គេប្រ​ទះ​ឃើញ​​ដេក​ស្លាប់ក្នុង​​បន្ទប់​ទឹកពេល​​កំ​ពុង​​បត់​ជើង​ធំកាល​ពី​​វេ​លា​​ម៉ោង៧​​និង​​២០

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ត្រូវ​បាន​គេ ប្រ​ទះ​ឃើញ​​ដេក​ស្លាប់ ក្នុង​​បន្ទប់​ទឹក ពេល​​កំ​ពុង​​បត់​ជើង​ធំ កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​២០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​៣០ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ស្ថិត​នៅ​​ផ្ទះ​សំ​ណាក់ លេខ​​៦៩១ ផ្លូវ​​លេខ​​២២ ភូមិ​​-​សង្កាត់ ទួល​​តា​​ឯកក្រុង​បាត់ដំបង ខេត្ដ​បាត់ដំបង ហើយ​សមត្ថកិច្ច​នគរ​បាល បាន​សន្និដ្ឋានថា ជា​ករណី​ខ្យល់គរ ដោយសារ​អត់​ហូប​អាហារ និង​ផឹក​តែ​ស្រា​ច្រើន​ថ្ងៃ ។​

​ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ ពុទ្ធ កែវ អាយុ ៥៣​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​មានឈ្មោះ វ៉ា សួរ អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ដា ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ បានមក​ជួល​បន្ទប់​ស្នាក់នៅ អស់​ចំនួន ២​ថ្ងៃ​កន្លងមកហើយ​។ តាំងពី​មក​ជួល​បន្ទប់​ស្នាក់នៅ បុរស​នេះ​មិនដែល​ឃើញ ហូប​អាហារ​ទេ​ផឹក​តែ​ស្រា ហើយ​នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ពេល​ត្រឡប់​មកពី​ខាងក្រៅ​វិញ ជនរងគ្រោះ​មាន​អាកា​រៈ​ស្រវឹង និង​និយាយ​ទូរស័ព្ទ​មុខ​បន្ទប់​។​

​ពេលនោះ​ម្ចាស់​ផ្ទះសំណាក់ បាន​ដេញ​ឱ្យចូល​ដេក លុះ​ព្រឹក​ឡើង​ស្រាប់តែ ប្រទះឃើញ​ជនរងគ្រោះ ដេកស្លាប់​នៅក្នុង បន្ទប់ទឹក​ពេល​កំពុង​បត់ជើងធំ ។ ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ខ្យល់គរ មិន​ហូប​អី​ច្រើន​ថ្ងៃ ទើប​ស្លាប់​ពេល​កំពុង បត់ជើង​បែបនេះ​។​សមត្ថកិច្ច​បាន​រកឃើញ ស្បង់​ជីវរ​នៅក្នុង​កែបម៉ូតូ របស់​ជនរងគ្រោះ ដូច្នេះ​សង្ស័យថា ជនរងគ្រោះ​អាចជា សង្ឃ ក្លែងក្លាយ​ទៀតផង​៕

Wat 30124 Wat 30123 Wat 30122


Source from: watphnom-news.com

No comments:

Post a Comment