ឃាត់ខ្លួនមន្ដ្រីយោធានៅអង្គភាព ឆ័ត្រយោងលេខ៩១១ ដែលទិញម៉ូតូពីក្រុមចោរកាច់.ក

រាជធានីភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ នៅអង្គភាពឆ័ត្រយោង បានទិញម៉ូតូពីក្រុមចោរ ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៦និង៣៥ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងផ្ទះលេខ១៧២ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ពីបទទទួលទិញ ផលចោរកម្ម។
ជនសង្ស័យមានឈ្មោះ ទត វណ្ណាត អាយុ ៣៣ឆ្នាំ ជាមន្ដ្រីយោធាអង្គភាព ឆ័ត្រយោងលេខ៩១១ ស្នាក់នៅភូមិកើតហេតុខាងលើ ។ ដោយឡែកជនរងគ្រោះ ជាម្ចាស់ម៉ូតូមានឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅនៅភូមិ គោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យហើយម៉ូតូដែលចោរលួចយកនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BY-2353 ។
ម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូឌុបម្ដាយ ទៅទិញបន្លែនៅផ្សារដើមគ ដើម្បីយកមកលក់ នៅផ្សារត្រពាំថ្លឹង លុះមកដល់កន្លែងលក់វិញ ក៏បានទុកម៉ូតូនៅខាងក្រោយ និងចាក់សោត្រឹមត្រូវ ។ ប្រហែលជា កន្លះម៉ោងក្រោយមក ខ្លួនបានក្រឡេកមើលម៉ូតូ តែអត់ឃើញ ក៏ផ្អើលឆោឡោដើររកម៉ូតូមិនឃើញ ក៏បានទៅប្ដឹងសមត្ថកិច្ច ឱ្យជួយស្វែងរក។ រហូតដល់ម៉ោង ៦និង៣០ នាទីព្រឹក ក៏បានឃើញជនសង្ស័យ ទិញម៉ូតូ ១គ្រឿង ដែលមានភិនភាគខាងលើ ក៏ឃាត់ខ្លួននាំមកសាកសួរ៕
Source from: watphnom-news.com
No comments:
Post a Comment