ឡាន៤៥កៅអី បើកកិនសិស្សវិទ្យាល័យ ១០មករា បែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម

ខេត្ដសៀមរាប ៖ រថយន្ដប្រភេទទេសចរណ៍ ៤៥កៅអី បានបើកបុកនិងកិន យុវសិស្សម្នាក់បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះ ជិះម៉ូតូប៉ះខឿនផ្លូវ ដួលខ្ទាតចូលក្រោមរថយន្ដ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ជិតស្ដុបកោះកេរ្តិ៍ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ជនរងគ្រោះមានឈ្មោះ ណែត វណ្ណៈ ភេទប្រុស អាយុ ១៩ឆ្នាំ រៀននៅវិទ្យាល័យ ១០មករា ១៩៧៩ ជិះម៉ូតូ ម៉ាកហ្វីណូ ពាក់ស្លាកលេខ ភ្នំពេញ ១AK-៤៧០១ ធ្វើដំណើរបញ្ច្រាសទិសជាមួយរថយន្ដ ពីត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានបុកខឿនផ្លូវ ហើយដួលទៅលើផ្លូវ ក៏ត្រូវរថយន្ដ កិនខ្ទេចក្បាលស្លាប់ភ្លាមៗនៅកន្លែង ហើយភ្លាមៗនោះ ម្ចាស់រថយន្ដបានគេចខ្លួន បាត់ស្រមោលផងដែរ ៕
Source from: watphnom-news.com
No comments:
Post a Comment