ស្រី​ក្រ​មុំ​ក្មេង​ៗ​​ត្រូវ​គេ​​នាំ​ទៅ​​លក់​​ព្រ​ហ្ម​ចា​រី និង​​ដេក​​ជា​មួយ​​ភ្ញៀវ​​ម្តង ១០០-​១៥០​​ដុ​ល្លារ​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ជន​ជាតិ​​វៀត​ណាម​​ម្នាក់ត្រូវ​បាន​​ប៉ូ​លិ​ស​​កា​រិ​យា​ល័យប្រ​ឆាំង​​ការ​ជួញ​ដូរ​​ម​នុស្សនិង​​ការ​ពា​រ​​អ​នី​តិ​ជន ឃាត់​ខ្លួន​​តាម​​ប​ញ្ជា​​របស់ព្រះ​រាជ​អា​ជ្ញា​រ​ង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ជន​ជាតិ​​វៀត​ណាម​​ម្នាក់ ត្រូវ​បាន​​ប៉ូ​លិ​ស​​កា​រិ​យា​ល័យ ប្រ​ឆាំង​​ការ​ជួញ​ដូរ​​ម​នុស្ស និង​​ការ​ពា​រ​​អ​នី​តិ​ជន  ឃាត់​ខ្លួន​​តាម​​ប​ញ្ជា​​របស់ ព្រះ​រាជ​អា​ជ្ញា​រ​ង អម​​សា​លា​ដំ​បូង​​រាជ​ធា​នី​​ភ្នំ​ពេញ កាល​ពី​​វេ​លា​​ម៉ោង​ ​១៣​​និង​​២៥ ​នា​ទី​​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ ទាក់ទិន​ករណី ប្រព្រឹត្តិ​អំពើ​សញ្ជារកម្ម តាមរយៈ​ការអូសទាញ ក្មេងស្រី​យកទៅលក់​ព្រហ្មចារី និង​ឲ្យ​ភ្ញៀវ​រួមភេទ និង​បាន​អញ្ជើញ ស្ត្រី​រងគ្រោះ​ចំនួន ៤​នាក់មក​ធ្វើការ​សាកសួរ នៅ​ការិយាល័យ​ផងដែរ​។​

​ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ ង្វៀន ធី​កាំ​សៀង ហៅ សៀង អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ មុខរបរ​ម៉ាស្សា​។ ចំណែក​ក្មេងស្រី រងគ្រោះ​ចំនួន ៤​នាក់​ដែលជា​ជនជាតិ វៀតណាម​ដែរនោះ រួមមាន ទី​១-​ឈ្មោះ យ៉ ធី​វិ​ន​ញី ភេទ​ស្រី អាយុ ១៣​ឆ្នាំ ទី​២-​ឈ្មោះ ឌិន ឌី​ហឿង ហៅ​ហឿង អាយុ ១៦​ឆ្នាំ ទី​៣-​ឈ្មោះ ហ្វៀ​ង ធី​ហ្វៀ​ង ហៅ​ធី អាយុ ១៦​ឆ្នាំ និង​ទី​៤-​ឈ្មោះ ង្វៀង ធី​កែវ ហៅ​យ៉ាង អាយុ ១៦​ឆ្នាំ​។​

​ជនរងគ្រោះ​ទាំង ៤​នាក់ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ពួកនាង​និង​ស្ត្រី​ឈ្មោះ សៀង បាន​ស្គាល់គ្នា ហើយ​ក្រោយមក​ឈ្មោះ សៀង បាន​នាំ​ពួកនាង ទៅ​លក់​ព្រហ្មចារី និង​ទៅ​ដេក​ជាមួយ​ភ្ញៀវ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​។ លុះ​នៅ​ថ្ងៃកើតហេតុ​ឈ្មោះ សៀង បានមក​ដេក​ជាមួយ​ភ្ញៀវ​ទៀត តែ​ពេល​ជិះ​រ៉ឺម៉ក​មកដល់ មុខ​សណ្ឋាគារ ហើយ​កំពុង​អង្គុយ រង់ចាំ​ភ្ញៀវ​ក៏ត្រូវ​សមត្ថកិច្ច​ចា ប់​ខ្លួន​តែម្ដង​។​

​តាម​ចម្លើយសារភាព របស់​ស្ត្រី​ឈ្មោះ ង្វៀង ធី​កាំ​សៀង ហៅ សៀង បាន​ឲ្យ​ដឹងថា ខ្លួន​ធ្វើការ​នៅ​នៅ​ហាង​ម៉ាស្សា​សូល បាន​រយៈពេល ២​ឆ្នាំ​មកហើយ ដោយបាន​ស្គាល់​ក្មេងស្រីៗ ដែល​រស់នៅ​ក្បែរ​គ្នា និង​ធ្វើការ​ជាមួយគ្នា ដូចជា​ឈ្មោះ វៀង​, ឈ្មោះ ញី , ឈ្មោះ ហឿង និង ឈ្មោះ យ៉ាង ហើយ​ខ្លួន​បាន​ឲ្យ លេខ​ទូរស័ព្ទ​ទៅ​ភ្ញៀវ លុះ​ពេល​ភ្ញៀវ​ត្រូវការ រក​ស្រីៗ​ទៅ​ដេក​ជាមួយ  ខ្លួន​បាន​សួរ​ក្មេងៗ​ទាំងនោះ​។​

​បើ​ពួកគេ​ព្រមទៅ​ដេក​ជាមួយ​ភ្ញៀវ ឈ្មោះ ង្វៀង ធី​កាំ​សៀង នឹង​នាំទៅ ដោយ​ដេក​រួមភេទ​ម្ដង ១០០​ដុល្លារ​ទៅ​១៥០ ដុល្លារ​ក្នុង​ម្នាក់​។ ពេល​នាំ​ក្មេងស្រីៗ​ទៅ​ឲ្យ​ភ្ញៀវ ជួនកាល​សង្សារ​ខ្លួន​ឈ្មោះ លោង ជា​អ្នក​នាំទៅ ហើយ​ជួនកាល​ខ្លួន​ជា​អ្នក​នាំទៅ ហើយ​ចុងក្រោយ​បាន​នាំ​នាងៗ ទៅ​ជួប​ភ្ញៀវ​នៅមុខ សណ្ឋាគារ​ឡាក់​គី​ស្ដារ លុះ​មកដល់​មុខ​សណ្ឋាគារ រង់ចាំ​មួយសន្ទុះ ក៏ត្រូវ​ប៉ូលិស​នាំមក​សាកសួរ​តែម្ដង​៕

Wat sex 04121



Source from: watphnom-news.com

No comments:

Post a Comment