អា​វុធ​ហត្ថ​​ក្រុង​​ប៉ោយ​ប៉ែត ឃាត់​ខ្លួន​​ជន​ស​ង្ស័យ ២​​នាក់ ពាក់​ព័ន្ធ​​ការ​​​​ចែក​​ចាយ​​​គ្រឿង​ញៀន​

​ក្រុង​ប៉ោយប៉ែត៖កម្លាំង​​កង​រាជ​អា​វុធ​ហត្ថ​​ក្រុង​​ប៉ោយ​ប៉ែតបាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ចំ​នួន២​​នាក់​​ពី​បទ​​ប្រើ​ប្រាស់និង​​ចែក​ចាយ​​គ្រឿង​ញៀនកាល​ពី​​វេ​លា​​ម៉ោង១១​និង​​១២

​ក្រុង​ប៉ោយប៉ែត ៖ កម្លាំង​​កង​រាជ​អា​វុធ​ហត្ថ​​ក្រុង​​ប៉ោយ​ប៉ែត បាន​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​ចំ​នួន ២​​នាក់​​ពី​បទ​​ប្រើ​ប្រាស់ និង​​ចែក​ចាយ​​គ្រឿង​ញៀន កាល​ពី​​វេ​លា​​ម៉ោង ១១​និង​​១២ នា​ទី​​យប់​​ថ្ងៃ​ទី​​០៣ ខែ​ធ្នូ ឆ្នាំ​​​២០​១៣ នៅ​​ចំ​ណុច​​ផ្សា​រ​រ៉ា ស្ថិត​នៅ​​ភូមិ ប៉ោយ​ប៉ែត សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ អឿន រី ភេទ​ស្រី អាយុ​៥១​ឆ្នាំ និង​ទី​២-​ឈ្មោះ មិះ ប៉ុន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទាំង ២​នាក់​រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។ ជនសង្ស័យ​ទាំង ២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈដែល​ពួកគេ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយ​សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មាន ថ្នាំ​យ៉ា​មា ចំនួន ៤​គ្រាប់ និង​សំភារៈ​សំរាប់​សេព គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​លោក​វរសេនីយ៍ទោ ហម ម៉ុ​ត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា យោងតាម​ការណែនាំ របស់លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ឲ្យ​ខិតខំ​យកចិត្តទុកដាក់ បង្ការ​បង្ក្រាប​នូវ​រាល់ បទល្មើស​ដែល​កើតមាន នៅក្នុង​មូលដ្ឋាន កម្លាំង​ជំនាញ​របស់លោក បាន​ស្រាវជ្រាវ​រកមុខ​សញ្ញា រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ រួមទាំង​រឹបអូស​បាន​វត្ថុតាង មួយចំនួនទៀត ហើយ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ចិន្តា​

Wat 041210 Wat 041211


Source from: watphnom-news.com

No comments:

Post a Comment