ស្រវឹងស្រាជោកជាំបើកឡានបុកម៉ូតូ ពេលបើករត់ជ្រុលទៅបុករបងផ្ទះ បង្កការខូចខាតធ្ងន់ធ្ងរ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើករថយន្តម៉ាក ហ្វររ៉េនន័រ ជ្រុលទៅបុកម៉ូតូមួយគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត អស់ទ្រព្យសម្បត្ដិជាច្រើន កាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវបេតុងលេខ១៩៨៦ ក្នុងភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសជាម្ចាស់ម៉ូតូមានឈ្មោះ លឹម ធារ៉ា អាយុ ២១ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-9061 ហើយម្ចាស់ផ្ទះដែល រថយន្ដ ហ្វររ៉េនន័រ បើកបុកបាក់របង មិនទាន់ស្គាល់អត្ដសញ្ញាណ នៅឡើយទេ ។ រថយន្ដបង្កហេតុម៉ាក ហ្វររ៉េនន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q- 0048 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ មានសភាពស្រវឹងជោកជាំ អាយុជាង ៤០ឆ្នាំ ។
មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូតាមបណ្ដោយផ្លូវបេតុងលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ក៏ស្រាប់តែមានរថយន្ដ ហ្វររ៉េនន័រ មួយគ្រឿង មិនចាំលេខបើកបរ តាមបណ្ដោផ្លូវ បេតុងមក បុកម៉ូតូយុវជនរងគ្រោះ បណ្ដាលឱ្យរងការខូចខាត ហើយអ្នកបើកបររថយន្ដ បានព្យាយាមបើករត់គេច បានជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ ទើបបើកទៅមុខលែងរួច៕
Source from: watphnom-news.com
No comments:
Post a Comment