សង្ស័យ​មាន​វិបត្តិ​ស្នេហា​ដោះស្រាយ​មិន​ចេញ ដាច់ចិត្ត​ចង​.​ក​សម្លាប់ខ្លួន នៅក្នុង​វត្ត​ពូន​ភ្នំ​

សង្ស័យ​មាន​វិបត្តិ​ស្នេហា​ដោះស្រាយ​មិន​ចេញ ដាច់ចិត្ត​ចង​.​ក​សម្លាប់ខ្លួន នៅក្នុង​វត្ត​ពូន​ភ្នំ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​មិន​ដឹង​​ជាមាន​ទុក្ខ​​ប៉ុន​ណា​​នោះ​ទេបាន​ស​ម្រេច​​ចិត្តធ្វើ​អត្ត​ឃាត​​ដោយ​​ចង​.​​កស​ម្លាប់​ខ្លួននៅ​លើ​​ដើម​​អា​កា​ស្យា

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​មិន​ដឹង​​ជា មាន​ទុក្ខ​​ប៉ុន​ណា​​នោះ​ទេ បាន​ស​ម្រេច​​ចិត្ត ធ្វើ​អត្ត​ឃាត​​ដោយ​​ចង​.​​ក ស​ម្លាប់​ខ្លួន នៅ​លើ​​ដើម​​អា​កា​ស្យា នៅ​ក្នុង​​វត្ត​​ពូន​​ភ្នំ ឋិត​ក្នុង​ភូមិ​​ព្រៃ​​ព​​ពេ​រ សង្កាត់​​សំ​រោង​ក្រោម ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ត្រូវបាន​​ព្រះ​សង្ឃប្រទះឃើញ កាលពី​វេលា​ម៉ោង ៦​និង​៤៥ នា​ព្រឹក ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ ដែល​គេ​សង្ស័យថា អាចមកពី​មាន​វិបត្តិ​ស្នេហា ។

​ទោះយ៉ាងណា​ក៏ដោយ ក្រុមគ្រួសារ​សព និង​សមត្ថកិច្ច មិនទាន់​បញ្ជាក់ថា ការចង​.​ក​សម្លាប់ខ្លួន​នេះ បណ្តាលមកពី​មូលហេតុ​អ្វី ឲ្យ​បាន​ពិតប្រាកដ​នៅឡើយ ពី​ក្រុមគ្រួសារ​សព និង​សមត្ថកិច្ច​។ ជនរងគ្រោះ​មានឈ្មោះ ហ៊ាន ម៉េង​ហាក់ អាយុ ២២​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ មាន​ស្រុកកំណើត ភូមិ​អណ្តូង​ជា ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ក្រោយពី​សមត្ថកិច្ច ចុះមក​ត្រួតពិនិត្យ ក៏បាន​ប្រគល់​សព​ជនរងគ្រោះ ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Wat 30121 Wat 30125 Wat 30126


Source from: watphnom-news.com

No comments:

Post a Comment