បុរសម្នាកជិះម៉ូតូទៅបុកគូថឡានកុងតឺន័រ ដួលបែកក្បាលសន្លប់ស្តូកស្តឹង ក្នុងថ្លុកឈាម

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូ ទៅបុកគូថរថយន្តកុងតឺន័រ ដែលកំពុងតែចតស្ងៀម នៅជិតក្លោងទ្វារវត្តកំបូល នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ នៅចំណុចជិតក្លោងទ្វារវត្តកំបូល ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួសក្បាល ធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ។
ជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ តែម៉ូតូដែលគាត់ជិះម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ដ ២១៣០ ភព ហើយរថយន្តបង្កហេតុ ជាប្រភេទដឹកកុងតឺន័រ ពណ៌ខៀវ ឆ្នូតលឿង គ្មានស្លាកលេខ ចតនៅលើចិញ្ចើមផ្លូវ ត្រូវជនរងគ្រោះជិះម៉ូតូ ទៅបុកពីក្រោយ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ក្រោយពេលកើតហេតុ៕
Source from: watphnom-news.com