បុរសម្នាកជិះ​ម៉ូតូ​ទៅបុក​គូថ​ឡាន​កុងតឺន័រ ដួល​បែកក្បាល​សន្លប់​ស្តូកស្តឹង ក្នុង​ថ្លុកឈាម​

បុរសម្នាកជិះ​ម៉ូតូ​ទៅបុក​គូថ​ឡាន​កុងតឺន័រ ដួល​បែកក្បាល​សន្លប់​ស្តូកស្តឹង ក្នុង​ថ្លុកឈាម​

​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នា​ក់​បាន​​បើក​​ម៉ូតូទៅ​បុក​​គូថ​​រថ​យន្ត​​កុង​តឺ​ន័រដែល​​កំ​ពុង​​តែ​​​ចត​​ស្ងៀមនៅ​​ជិត​​ក្លោង​ទ្វារ​វត្ត​​កំ​បូលនៅ​វេ​លា​​ម៉ោង៣​​រសៀល

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នា​ក់​បាន​​បើក​​ម៉ូតូ ទៅ​បុក​​គូថ​​រថ​យន្ត​​កុង​តឺ​ន័រ ដែល​​កំ​ពុង​​តែ​​​ចត​​ស្ងៀម នៅ​​ជិត​​ក្លោង​ទ្វារ​វត្ត​​កំ​បូល នៅ​វេ​លា​​ម៉ោង ៣​​រសៀល ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ស្ថិត​នៅ​តាម​​បណ្តោយ​​ ផ្លូវ​ជាតិ​​លេខ​​៤ នៅ​​ចំ​ណុ​ច​​ជិត​​ក្លោង​ទ្វារ​វត្ត​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​រងរបួស​ក្បាល ធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង នៅ​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​មិនទាន់​ត្រូវបាន គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ តែ​ម៉ូតូ​ដែល​គាត់​ជិះ​ម៉ាកវីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ដ ២១៣០ ភព ហើយ​រថយន្ត​បង្កហេតុ ជា​ប្រភេទ​ដឹក​កុងតឺន័រ ពណ៌​ខៀវ ឆ្នូត​លឿង គ្មាន​ស្លាក​លេខ ចត​នៅលើ​ចិញ្ចើមផ្លូវ ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ ទៅបុក​ពីក្រោយ ។ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយពេល​កើតហេតុ​៕

Wat 28123


Source from: watphnom-news.com

No comments:

Post a Comment