ឃាតកដែលអារ.កសម្លាប់ប្តីប្រពន្ធ ប្លន់យកម៉ូតូ ជាកម្មករឡឥដ្ឋ ធ្លាប់ប្រើប្រាស់ថ្នាំញៀន

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធ នឹងករណីអាករសម្លាប់ប្ដី-ប្រពន្ធ និងវាយកូនឱ្យរងរបួសធ្ងន់ ដើម្បីប្លន់យកម៉ូតូ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញ សពបុរសនិងស្ត្រី ជាប្តីប្រពន្ធ ត្រូវគេអារ.កសម្លាប់ ក្នុងព្រៃឫស្សី ស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។
ជនសង្ស័យទាំង ៣នាក់ រួមមានទី១-ឈ្មោះ យ៉ាន គឹមថេត អាយុ ៣១ ឆ្នាំ , ទី២-ឈ្មោះ ហៃ ហឿន អាយុ ២៩ ឆ្នាំ និង ទី៣-ឈ្មោះ ឈាន គន្ធា អាយុ ២៤ ឆ្នាំ ទាំង ៣នាក់ជាកម្មករ និងជាក្រុមជនញៀនថ្នាំ នៅក្នុងឡឥដ្ឋទួលទៀប ស្ថិតក្នុងភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូរាំងឪ។ ប៉ុន្តែបក្ខពួកម្នាក់ទៀត បានយកម៉ូតូសេ ១២៥ ដែលប្លន់បាន ជិះគេចបាត់តាំងពីយប់ កើតហេតុថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចនគរបាលបានចុះ ពិនិត្យដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រកឃើញអត្តសញ្ញាណសព គឺប្តីឈ្មោះ អេង គ្រី អាយុ ៤៨ឆ្នាំ និងប្រពន្ធ ឈ្មោះ ដន ចន្ថា អាយុ ៤៥ឆ្នាំនិងចៅស្រី អាយុជាង២ ឆ្នាំ ឈ្មោះ កញ្ញកា រងរបួសធ្ងន់ បានស្លាប់ក្រោយពេលបញ្ជូន មកដល់មន្ទីរទេទ្យគន្ធបុប្ផា ជាកូនរបស់ជនរងគ្រោះ គ្រូសារជនរងគ្រោះ មានទីលំនៅភូមិទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
មុនកើតហេតុ ប្តី-ប្រពន្ធ រងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដារសេ១២៥ ស៊េរីឆ្នាំ២០០៣ ក្នុងគោលដៅ ទៅធ្វើបុណ្យឲ្យម្តាយនៅភូមិវាល ក្នុងស្រុកកោះសូទិន ប៉ុន្តែនៅពេលជិះម៉ូតូមកដល់ ចំណុចកើតហេតុ ក៏ត្រូវក្រុមចោរស្ទាក់ប្លន់ និងអារកសម្លាប់ទាំង ២នាក់ប្តីប្រពន្ធ និងវាយកូនតូច យកម៉ូតូជិះគេចខ្លួន បាត់ស្រមោលតែម្តង ។ ជនសង្ស័យត្រូវបាន សមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត៕
Source from: watphnom-news.com
No comments:
Post a Comment