ឧក​ញ៉ា លឹម ប៊ុ​ណ្ណា ហៅ​​ខ្នា និង សាន ច​​យ ចា​យ​លុយ​​រត់​ការ​​ដឹក​​ឈើ​​ ចេញ​ពី​​តំ​បន់​​ស្តារ​​បាត​​អាង​​ទំ​នប់​​វា​រី​​អ​គ្គិ​ស​នី បំ​ពាន​​លើ ស​​.​ជ​​.​ណ

ឧក​ញ៉ា លឹម ប៊ុ​ណ្ណា ហៅ​​ខ្នា និង សាន ច​​យ ចា​យ​លុយ​​រត់​ការ​​ដឹក​​ឈើ​​ ចេញ​ពី​​តំ​បន់​​ស្តារ​​បាត​​អាង​​ទំ​នប់​​វា​រី​​អ​គ្គិ​ស​នី បំ​ពាន​​លើ ស​​.​ជ​​.​ណ

​ខេត្តស្ទឹងត្រែង៖សក​ម្ម​ភាព​​ដែល​​ឧ​ក​ញ៉ាលឹមប៊ុ​ណ្ណាហៅ​​ខ្នាចូល​ទៅ​​កាប់​បំ​ផ្លាញ​​ព្រៃ​ឈើនៅ​ក្នុង​​តំ​បន់​​ព្រៃ​​អ​ភិ​រក្ស

​ខេត្តស្ទឹងត្រែង ៖ សក​ម្ម​ភាព​​ដែល​​ឧ​ក​ញ៉ា លឹម ប៊ុ​ណ្ណា ហៅ​​ខ្នា ចូល​ទៅ​​កាប់​បំ​ផ្លាញ​​ព្រៃ​ឈើ នៅ​ក្នុង​​តំ​បន់​​ព្រៃ​​អ​ភិ​រក្ស និង​​តំ​បន់​​ព្រៃ​​ការ​ពារ ក្បែរ​​តំ​បន់​​ស្តារ​​បាត​​អាង ទំ​នប់​​វា​​រី​អ​គ្គិ​ស​នី សេ​​សាន​​២ ស្ថិត​នៅ​ក្នុង​​ស្រុក​​សេ​សា​ន ខេត្ត​ស្ទឹង​ត្រែងបាន​បង្កើត​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ និង​ផ្ទុយ​ពី​គោលការណ៍ របស់​រាជរដ្ឋាភិបាល ហើយ​ពេល​ថ្មីៗ​នេះ​មាន​ដំណឹង​ថា មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល បាន​រត់ការ​សម្របសម្រួល ដើម្បី​មានឱកាស​ចូលទៅ ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រមាណ ៣​ពាន់​ម៉ែត្រត្រីគុណ ចេញពី​តំបន់​ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​នោះ បំពាន​ទៅលើ ស​.​ជ​.​ណ  ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ហាមឃាត់ មិន​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ ឬ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​នោះ ដែល​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក អ៊ុក រ៉ាប៊ុន ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​។​

​ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី ធ្វើ​ខុសពី​គោលការណ៍ និង​កិច្ចព្រមព្រៀង បង្កើត​ឲ្យ​មាន​ភាពអនាធិបតេយ្យ ហើយ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ ទៅ​កាប់​ឈើ​ប្រណីត នៅក្រៅ​តំបន់​ស្តារ​បាត​អាង​វា​រី​អគ្គិសនី យ៉ាង​អនាធិបតេយ្យ ជាពិសេស​ការប្រមូលទិញ ឈើ​ខុសច្បាប់​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ ជា​មេការ​ហាក់ដូចជា លើកទឹកចិត្ត​ដល់​ការកាប់ បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​។ គេ​ដឹងថា មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ចំណាយលុយ​ទិញ​អាជ្ញាប័ណ្ណ ក្នុងតម្លៃ ១​លាន​ដុល្លារ ពី​ឧកញ៉ា​ដ៏​មានអំណាច​ម្នាក់ ដើម្បី​ទទួលបាន​សិទ្ធិ កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត ពី​តំបន់​ស្តារ​បាត​អាង​នោះ ទៅ​ស្រុក​យួន មិន​គោរព​ច្បាប់ទម្លាប់ ក៏​កើត​ទៅជា​រឿងរ៉ាវ​ដែល រាជរដ្ឋាភិបាល​ចេញ​សេចក្តីជូនដំណឹង ឲ្យ​បញ្ឈប់​សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ​។​

​យោងតាម​មន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា ទំហំ​ផ្ទៃដី​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ស្តារ​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​២ ធ្វើ​មិនបាន​ត្រឹមត្រូវ ព្រោះ​មិនទាន់មាន​ការកំណត់ ព្រំប្រទល់​ច្បាស់លាស់ ហើយ​ជាគោលការណ៍​សកម្មភាព​កាប់​ព្រៃឈើ ក្រោម​ស្លាក​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី ត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​តំបន់ ដែល​ត្រូវ​សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ត្រូវ​ចាប់​ផ្តើមធ្វើ នៅពេលដែល​ទំនប់​ត្រូវបាន​សាងសង់​។ ប៉ុន្តែ​សម្រាប់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បែរជា​ប្រព្រឹត្ត​បំពាន ទៅលើ​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​ការកាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​រាលដាល ហួស​តំបន់​ដែល​កំណត់ សម្រាប់​ធ្វើជា​បាត​អាង ទំនប់​វា​រី​អគ្គិសនី ហើយ​លោក​ឧកញ៉ា គិត ម៉េង ដែលជា​ម្ចាស់​អាជ្ញាប័ណ្ណ ក៏​មិនដែល​អើពើ ចំពោះ​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ដ៏​អនាធិបតេយ្យ​ទាំងនោះ​។​

​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ដែល​ទទួលបាន​ភារកិច្ច ចុះ​ត្រួតពិនិត្យ និង​អនុវត្តន៍​បទបញ្ជា ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២ ហាក់ដូចជា​ខ្វះ​ភាព​ទទួលខុសត្រូវ មិនបាន​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​ទប់ស្កាត់​សកម្មភាព​ដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឈ្មោះ សាន ច​យ បន្ត​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​នោះទេ​។ បើតាម​ការប៉ាន់ប្រមាណ មាន​ឈើ​ប្រណីត​ប្រមាណ ៣​ពាន់​ម៉ែត្រគូប ត្រូវបាន​ដាក់ពង្រាយ នៅក្នុង​តំបន់​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី សុទ្ធសឹង​ជា​ឈើ​ដែល​បានមកពី​ការ កាប់បំផ្លាញ​នៅក្នុង​តំបន់​ព្រៃ​ការពារ និង​តំបន់​អភិរក្ស នៅក្បែរ​តំបន់​ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​។​

​យ៉ាងណាក៏ដោយ អ្នកច្បាប់​មួយចំនួន បាន​វាយតម្លៃថា រដ្ឋាភិបាល​គួរតែ​ដកហូត អាជ្ញាប័ណ្ណ​វិនិយោគ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២ ដែល​កំពុង​ប្រព្រឹត្ត ផ្ទុយ​ពី​គោលការណ៍ ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ មុនពេល​ការកំណត់​តំបន់​បាត​អាង ហើយ​ការកាប់បំផ្លាញ ព្រៃឈើ​នោះ​ទៀតសោត ធ្វើឡើង​មុនពេល​ការចាប់ផ្តើម​កសាង​ទំនប់ មិន​ខុសពី​រូបភាព​ធ្វើ​នំ​អត់​ម្សៅ ប្រមូល​ឈើ​ប្រណីត យកទៅលក់​នៅ​ស្រុក​យួន ហើយ​ឈើ​ប្រភេទ​លេខ​២ ត្រូវ​ប្រមូល​យកទៅ​កែច្នៃ លក់​ចែកចាយ​នៅក្នុង​ស្រុក ដោយ​គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ករណី​ដែល​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា បំពាន​លើ ស​.​ជ​.​ណ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញពី​តំបន់​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ មិនអាច​ប្រកែក យករួចខ្លួន​បានឡើយ​។​

​អាច​បញ្ជាក់បាន​ថា ផែនការ​វិនិយោគ​ទំនប់ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែល​ផ្ទុយ​ពី​គោលការណ៍ មិនអាច​ដំណើរការបាន​ទៀត​ទេ ព្រោះ​ចាប់ផ្តើម​ពីដំបូង​ទី អនុវត្តន៍​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទៅហើយ នាំ​ឲ្យ​មតិ​មន្ត្រី​ជាច្រើន​លើកឡើងថា អាជ្ញាប័ណ្ណ​វិនិយោគ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​២​នេះ គ្រាន់តែ​ជា​លេស​មួយ​នៃ​ការ កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន រាប់ពាន់​រាប់ម៉ឺន​ម៉ែត្រត្រីគុណ ហើយ​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ និង​ឈ្មោះ ឃុន ជា​មេការ​ជា​អ្នកទទួលបាន ផលប្រយោជន៍​ច្រើនជាងគេ ពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ស្រុក​សេសា​ន ដោយ​ជ្រក​ក្រោម​ស្លាក ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី គ្មាន​គិតពី​ច្បាប់ទម្លាប់​អ្វី​ទាំងអស់ សូម្បីតែ ស​.​ជ​.​ណ ក៏​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា​មិន​យក​ភ្នែក​មើល​៕

Wat Kit meng Wat uk rabun


Source from: watphnom-news.com

No comments:

Post a Comment