ឃើញ​នាងក្រមុំ​ដេក​នៅលើផ្ទះ​តែម្នាក់ឯង លួច​បើកទ្វារ​ឡើងទៅ ចាប់រំលោភ​ទាំង​កំរោល​

ឃើញ​នាងក្រមុំ​ដេក​នៅលើផ្ទះ​តែម្នាក់ឯង លួច​បើកទ្វារ​ឡើងទៅ ចាប់រំលោភ​ទាំង​កំរោល​

​ខេត្តកំពត៖កម្លាំង​​អា​វុធ​ហត្ថ​​ខេត្ត​​កែបបាន​​ឃាត់​ខ្លួន​​បុរ​ស​​កំ​ហូចល្មោភ​កាម​​ម្នាក់ជា​​ជន​ជាតិ​​ខ្មែរ​ឥ​ស្លាមដោយ​​យោង​តាម​​ពាក្យ​ប​ណ្តឹ​ងរបស់​​នារី​រ​ង​គ្រោះ

​ខេត្តកំពត ៖ កម្លាំង​​អា​វុធ​ហត្ថ​​ខេត្ត​​កែប បាន​​ឃាត់​ខ្លួន​​បុរ​ស​​កំ​ហូច ល្មោភ​កាម​​ម្នាក់ ជា​​ជន​ជាតិ​​ខ្មែរ​ឥ​ស្លាម ដោយ​​យោង​តាម​​ពាក្យ​ប​ណ្តឹ​ង របស់​​នារី​រ​ង​គ្រោះ ពី​ករ​ណី​​លួច​​បើក​​ទ្វារ​ផ្ទះ ឡើង​ទៅ​​ប៉ង​​ចាប់រំ​លោ​ភ សេព​សន្ថ​វៈ​​ទាំង​​កំ​រោលខណៈ​ដែល​នាង​ដេក​តែម្នាក់ឯង កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​។​

ជនសង្ស័យ​មានឈ្មោះ ម៉ិ​ត រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម​។ ដោយឡែក​នារី​រងគ្រោះ​មានឈ្មោះ ម​សរ អាយុ ២០​ឆ្នាំ ជនជាតិខ្មែ​ឥស្លាម​ដូចគ្នា មាន​ទីលំនៅ​រួមគ្នា ជាមួយ​ជនសង្ស័យ ក្នុងភូមិ​សង្កាត់​ខាងលើ​។ នារី​រងគ្រោះ​បាន​ដេក នៅលើផ្ទះ​តែម្នាក់ឯង ដោយ​ខណៈនោះ ប្អូនប្រុស​របស់​នាង រវល់​ចេញទៅ​ក្រៅ​ផ្ទះ​បាត់ ទើប​បុរស​កំហូច​ឆ្លៀតឱកាស លួច​ចាក់សោ​ទ្វារផ្ទះ របស់​នារី​រងគ្រោះ ដើម្បី ចាប់រំលោភ  ប៉ុន្តែ​ពេលធ្វើ​សកម្មភាព នាង​ក៏​ស្រែក​ថែមទាំង បាន​ប្រតាយប្រតប់​គ្នា ទើប​ការប៉ុនប៉ង​រំលោភ​ពុំបាន​សម្រេច​។

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ផ្ទះ​ជនសង្ស័យ និង​ផ្ទះ​នារី​រងគ្រោះ នៅ​ជិតគ្នា​ហើយ​បុរស​កំហូច​នេះ ក៏​ជា​ពួកម៉ាក​ប្អូនប្រុស របស់​នារី​រងគ្រោះ​ផងដែរ ទើប​យប់កើតហេតុ ស្រប​ពេលដែល​ប្អូនប្រុស​ស្ត្រី​រងគ្រោះ ទាញ​ទ្វារ​បិទ​ដោយ​ទុក​បងស្រី ដេក​លើផ្ទះ​តែម្នាក់ឯង​បែបនេះ ជនសង្ស័យ​បាន​ចូលទៅ​ចាប់រំលោភ ដោយ​កំរោល​តែម្តង ប៉ុន្តែ​ត្រូវ​នាង​ស្រែក ផ្អើល​អ្នកជិតខាង មកជួយ​អន្តរាគមន៍ ទាន់ពេលវេលា កុំ​អី​បុរស​កំហូច​នោះ សម្រេច​បំណង​របស់ខ្លួន ជាមិនខាន​ឡើយ​៕

Wat 271215


Source from: watphnom-news.com

No comments:

Post a Comment