លោក សាល មាន​​​អំ​ណាច​​​ក្នុង​​ការ​ប្រ​មូល​ទិញ​​ឈើ​​ខុស​ច្បាប់ យក​ទៅ​​ស្តុក​​ទុក​​ក្បែរ​​ច្រក អន្តរ​ជាតិ​​អូរ​​យ៉ា​​ដាវ ជ្រក​​ក្រោម​​ឥទ្ធិ​ពល​​ឧ​ក​ញ៉ា ទ្រី ភាព​

លោក សាល មាន​​​អំ​ណាច​​​ក្នុង​​ការ​ប្រ​មូល​ទិញ​​ឈើ​​ខុស​ច្បាប់ យក​ទៅ​​ស្តុក​​ទុក​​ក្បែរ​​ច្រក អន្តរ​ជាតិ​​អូរ​​យ៉ា​​ដាវ ជ្រក​​ក្រោម​​ឥទ្ធិ​ពល​​ឧ​ក​ញ៉ា ទ្រី ភាព​

​ខេត្តរតនគិរី៖ការ​កាប់​បំ​ផ្លាញ​​ព្រៃ​ឈើនៅ​​តំ​បន់​​ការ​ពារនិ​ង​ព្រៃ​​ស​ហ​គ​មន៍នៅ​​ទូ​ទាំង​​ខេត្ត​រតន​គិរីកំ​ពុង​​បន្ត​​កើត​មាន​​យ៉ាង​​អ​នា​ធិប​តេយ្យព្រោះ​តែ​​ឈ្មួញ​​ធំៗ​មាន​អំ​ណាច

ខេត្តរតនគិរី ៖ ការ​កាប់​បំ​ផ្លាញ​​ព្រៃ​ឈើ នៅ​​តំ​បន់​​ការ​ពារ និ​ង​ព្រៃ​​ស​ហ​គ​មន៍ នៅ​​ទូ​ទាំង​​ខេត្ត​រតន​គិរី កំ​ពុង​​បន្ត​​កើត​មាន​​យ៉ាង​​អ​នា​ធិប​តេយ្យ ព្រោះ​តែ​​ឈ្មួញ​​ធំៗ​មាន​អំ​ណាច មាន​ឱ​កាស​​ប្រ​មូល​​ទិញ​​ឈើ​​ខុស​ច្បាប់ ពី​​ប្រ​ជា​ពល​រដ្ឋ​​យក​ទៅ​​ស្តុក​​ទុក ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ស្រុក​យួន គ្មាន​ខ្វល់ខ្វាយ​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់ រាជរដ្ឋាភិបាល​នោះទេ​។ ជាពិសេស​ក្រុមហ៊ុន របស់​ឧកញ៉ា ទ្រី ភាព ដែលមាន​លោក សាល ជា​មេ​ការមើល​ខុសត្រូវ បាន​បង្កើត​ទីតាំង ស្តុក​ឈើ​ខុសច្បាប់ ជាច្រើន​កន្លែង ក្នុងស្រុក​វ៉ឺ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​អណ្តូង​មាស ដើម្បី​ប្រមូល​ទិញ​ឈើ ពី​ឈ្មួញ​តូចតាច​ទាំងយប់​ទាំង​ថ្ងៃ ប្រមូល​យកទៅ​ទុក​នៅ មូលដ្ឋាន​ដ៏​ធំ​មួយកន្លែង ក្បែរ​ច្រកព្រំដែន អន្តរជាតិ​អូរ​យ៉ា​ដាវ​។​

​លោក សាល ដែលជា​មេការ របស់លោក​ឧកញ៉ា ទ្រី ភាព ប្រចាំខេត្ត​រតនគិរី​នេះ ជា​មនុស្ស​ដែលមាន​ឥទ្ធិពល ចាំ​ប្រមូល​ទិញ​ឈើ មកពី​គ្រប់​ស្រុក នៅ​ទូទាំង​ខេត្តរតនគិរី យកទៅ​ស្តុក​ទុក តាម​ទីតាំង​សំខាន់ៗ​មួយចំនួន ហើយ​ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក នៅ​ទីតាំង​ដ៏​ធំ​មួយកន្លែង នៅ​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ នៅក្បែរ​មាត់ច្រក​ព្រំដែន អន្តរជាតិ​អូរ​យ៉ា​ដាវ តែម្តង​។ ប្រជាពលរដ្ឋ បាន​និយាយថា ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព នៅក្បែរ​ច្រកព្រំដែន​អន្តរជាតិ​នេះ ធំ​សម្បើម​ណាស់ មិនដែល​មាន​នរណា​ហ៊ាន​ទៅ​ក្បែរ​ទេ ព្រោះ​លោក សាល បាន​ចាត់ចែង​រៀបចំ​បង់លុយ ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​សព្វគ្រប់​អស់ហើយ អាច​ដឹកជញ្ជូន​ឈើ និង​ប្រមូល​ទិញ​ឈើ តាមតែ​អំពើ​ចិត្ត​។​

​ជាគោលការណ៍​ក្រុមហ៊ុន របស់​ឧកញ៉ា ទ្រី ភាព ទទួលបាន​អាជ្ញាប័ណ្ណ ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​ដែល​បានមកពី​ការបង្ក្រាប របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​រូបភាព​ជាក់ស្តែង ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព បានដាក់​ទីតាំង​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ និង​ឈ្មួញ​តូចតាច សឹង​គ្រប់​ទីកន្លែង ដែលមាន​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ​។ ជាពិសេស​នៅក្នុង​ខេត្តរតនគិរី ឧកញ៉ា ទ្រី ភាព បាន​បង្កើត​ទីតាំង​ស្តុក​ឈើ ជាច្រើន​កន្លែង ដើម្បី​ប្រមូល​ទិញ ពី​ប្រជាពលរដ្ឋ ហើយ​ដឹកជញ្ជូន​យកទៅ ស្តុក​ទុក​នៅ​មូលដ្ឋាន​ធំ ដែល​ទើបតែ​បង្កើត កាលពី​ប៉ុន្មាន​ខែ​មុននេះ ក្បែរ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែលមាន​ឈ្មោះ សាល ជា​អ្នកមើលការខុសត្រូវ​រួម​។

​ក្រុម​ឈ្មួញ​តូចតាច​មួយចំនួន ដែល​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​តាម​ភូមិ បាន​ដឹកជញ្ជូន​តាម​រថយន្ត​កា​ម​រី គូថ​ហើម ឬ​រថយន្ត​ច្នៃ យកទៅលក់​ឲ្យ ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព  ទាំងយប់​ទាំង​ថ្ងៃ ទៅដល់​ម៉ោង​ណា គេ​ថ្លឹង​ឈើ​និង​បង់លុយ នៅពេលនោះ​តែម្តង មាន​ឈើ​ប៉ុន្មាន ក៏​គេ​ប្រមូល​ទិញ​ដែរ​។ សកម្មភាព​ដែល​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ប្រណីត តាម​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍ អាច​ដំណើរការ​ទៅបាន ដោយសារ​តែមាន សកម្មភាព​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ របស់​ឧកញ៉ា ទ្រី ភាព នោះឯង ហើយ​ប្រសិនបើ រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​បង្ក្រាប ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជំហាន​ដំបូង​គួរតែ​កោះហៅ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខិលខូច ពុករលួយ​ទៅ​ដាក់ទោស និង​ទី​២ ត្រូវ​បិទ​ការប្រមូលទិញ​ឈើ ឲ្យ​មាន​ប្រសិទ្ធភាព​។

​បច្ចុប្បន្ននេះ ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព សំអាង​លើ​អាជ្ញាប័ណ្ណ ប្រមូល​ទិញ​ឈើ​ដែល​បានមក ពី​ការបង្ក្រាប​របស់​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​មាន​ឈើ​តិចតួច​ប៉ុណ្ណោះ ឬ​សឹង​ថា​គ្មាន​ផង ហើយ​ភាគច្រើន​ឈើ​ដែល​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ក្នុង​ខេត្តរតនគិរី​នេះ បានមកពី​ការចូល​ព្រៃ កាប់បំផ្លាញ​ដោយ​ខ្លួនឯង​ផង និង​ការប្រមូលទិញ ពី​ប្រជាពលរដ្ឋ​ដែល​ចូលទៅ កាប់បំផ្លាញ​ព្រៃឈើ ដោយ​ខុសច្បាប់​ផង​។ រូបភាព​នេះ បាន​បង្កើត​ឲ្យ​មាន​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ទូទាំង​ខេត្តរតនគិរី ហើយ​លោក សាល ក៏បានផ្តល់​ផលប្រយោជន៍ ជាប់​ជាប្រចាំ ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ទើប​អ្វីៗ​នៅតែ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។

​ទីតាំង​ស្តុក​ឈើ​ធំ​បំផុត ប្រចាំខេត្ត​រតនគិរី ដែល​ស្ថិតក្រោម​ការ ចាត់ចែង​ផ្តាច់មុខ របស់លោក សាល នៅ​ចំណុច​ច្រកព្រំដែន អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ឈ្មួញ​ជនជាតិ​យួន ជនជាតិ​ចិន ចូលមក​មើល​ប៉ាន់​ឈើ  និង​ចុះកិច្ចសន្យា​នៅ​ទីនោះ​ជា​ហូរហែ​។ លោក សាល មាន​សិទ្ធិអំណាច​ធំធេង ក្នុង​ការប្រមូលទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្តរតនគិរី ហើយ​ម្តងម្កាល​គេ​សង្កេតឃើញ​លោក សាល យក​អំណោយ​របស់​ឧកញ៉ា ទ្រី ភាព ទៅ​ចែកជូន​សមត្ថកិច្ច និង​អាជ្ញាធរខេត្ត​យ​កបុង ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ និង​បិទបាំង​ការប្រមូលទិញ​ឈើ ខុសច្បាប់​របស់ខ្លួន​។ ករណីខ្លះ​លោក សាល បាន​យកឈ្មោះ របស់លោក​ឧកញ៉ា ទ្រី ភាព ទៅប្រើ​ប្រាស់​ដើម្បី ផលប្រយោជន៍​ផ្ទាល់ខ្លួន តាម​អំពើ​ចិត្ត​ផងដែរ​៕

Wat 29127 Wat 29126


Source from: watphnom-news.com

No comments:

Post a Comment