ល្បួងរំលោភក្មួយស្រីបង្កើត ២នាក់សឹងរាប់ភ្លេចតាំងពីឆ្នាំ ២០១២ ម្តងៗឲ្យលុយ ១ពាន់រៀល

ខេត្តតាកែវ ៖ សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួន បុរសម្នាក់បញ្ជូនទៅតុលាការ កាលពីថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០១៣ ពាក់ព័ន្ធករណីចាប់រំលោភ កុមារីចំនួន ២នាក់ ដែលត្រូវជាក្មួយបង្កើត កាលពីឆ្នាំ២០១២ នៅភូមិក្រាំងតាចាន់ ឃុំគុស ស្រុកត្រាំកក់ខេត្តតាកែវ ដោយយោងតាម ពាក្យបណ្តឹងរបស់ អាណាព្យាបាលក្មេងស្រីរងគ្រោះចំនួន ២គ្រួសារផ្សេងគ្នា កាលពីថៃ្ងទី២៨ ខែធ្នូ ឆ្នាំ២០១៣។
ជនជាប់សង្ស័យឈ្មោះ អ៊ូច សេង អាយុ ៤១ឆ្នាំ រស់នៅភូមិក្រាំងតាចាន់ ឃុំគុស ស្រុកត្រាំកក់។ ចំណែកកុមារីរងគ្រោះម្នាក់មានអាយុ ១៣ឆ្នាំ និងម្នាក់ទៀតអាយុ ១២ឆ្នាំ រស់នៅភូមិឃុំ ជាមួយជនសង្ស័យ។ តាមសំដីក្រុមគ្រួសារ កុមារីរងគ្រោះទាំង២ នាក់បាននិយាយស្រដៀងគ្នាថា ដោយឃើញអាការៈ កុមារីទាំងពីរនាក់ មានសភាពខុសប្លែកពីធម្មតា ពួកគាត់ក៏ហៅមកសួរ ទើបដឹងថាជនសង្ស័យឈ្មោះ អ៊ូច សេង បានចាប់រំលោភ ជាច្រើនដង តាំងពីឆ្នាំ២០១២ មកម្ល៉េះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាព លួងលោម ក្មេងស្រីរងគ្រោះទាំង ២នាក់រំលោភសេពសន្ថវ ពិតប្រាកដមែន ដោយធើ្វសកម្មភាពលួងលោម ក្នុងពេលរំលោភម្តងៗ តែងតែអោយលុយ ក្មេងស្រីរងគ្រោះចំនួន មួយពាន់ ឬពីរពាន់រៀល និងគំរាមមិនឲ្យក្មេងស្រីរងគ្រោះ និយាយប្រាប់អ្នកដទៃ។ ជនសង្ស័យ បានល្បួងរំលោភ ក្មេងស្រីរងគ្រោះ ជាញឹកញយតាម ដែលអាចធ្វើបាន បណ្តាលឲ្យស្លេកស្លាំង ខុសប្លែកពីធម្មតា៕
Source from: watphnom-news.com
No comments:
Post a Comment