ពេលខឹងប្តីចូលចិត្តលេងល្បែងធ្វើអត្តឃាត ចុងក្រោយចង.កលើដើមល្មុត ស្លាប់ចោលកូន

ខេត្ដបាត់ដំបង ៖ ស្ដ្រីម្នាក់ដែលចូលចិត្ត លេងល្បែងធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួនជាច្រើនលើក តែមិនបានសម្រេច ដល់ចុងក្រោយនេះ ដោយសារខឹងប្ដីរឿងជំពាក់លុយគេ ក៏លួចទៅចងក នៅលើដើមល្មុត ខាងក្រោយផ្ទះស្លាប់ដូចបំណង កាលពីវេលា ម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិប៉ោស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្ដបាត់ដំបង ទុកឲ្យកូនតូចៗ រស់នៅកំព្រាគ្មានទីពឹង។
ស្ត្រីរងគ្រោះមានឈ្មោះ ញេត ផូ អាយុ ៣០ឆ្នាំ បានប្រើខ្សែ អង្រឹងប្រវែង ៤ម៉ែត្រចងកភ្ជាប់ នឹងដើមល្មុតកម្ពស់ ផុតពីដី១.២ ម៉ែត្រ ហើយបុរសជាប្ដីមានឈ្មោះ ប៉ិច ឆាន អាយុ ៤៤ ឆ្នាំរស់ក្នុងភូមិកើតហេតុ ។ បុរសជាប្ដីបានប្រាប់ សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ មុននឹងចេញទៅធ្វើការងារ នៅស្រែគាត់បានឈ្លោះប្រកែក ជាមួយប្រពន្ធរឿង ជំពាក់ប្រាក់អ្នកជិតខាង បន្ដិចបន្ដួច។
លុះដល់ម៉ោងបាយថ្ងៃត្រង់ បុរសជាប្តី បានត្រឡប់មកផ្ទះវិញ មិនឃើញប្រពន្ធនៅក្នុងផ្ទះ ក៏ស្រែកហៅឱ្យមក ហូបបាយបណ្ដើរ ដើររកបណ្ដើរ មួយសន្ទុះក៏ប្រទះឃើញ ស្ត្រីជាប្រពន្ធចងក នៅលើដើមល្មុតស្លាប់បាត់ទៅហើយ ។ ប្រហែ៥ ខែមុនប្រពន្ធគាត់ ធ្លាប់យកថ្នាំពេទ្យ លេបន៉ុនប៉ងធ្វើអត្ដឃាត ចោលកូនម្ដងដែរ តែពេលនោះគាត់ឃើញទាន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបរួចផុតពីសេចក្តីស្លាប់ តែពេលនេះ គ្មាននរណាជួយទាន់ទេ៕
Source from: watphnom-news.com
No comments:
Post a Comment