សពទារកភ្លោះអាយុ ៥ខែក្នុងផ្ទៃម្តាយ ត្រូវជនមិនស្គាល់មុខច្រកថង់ខ្មៅយកទៅបោះចោល

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនិងអ្នកដំណើរ បានចោមរោមមើល សាកសពទារកភ្លោះ ២នាក់ ដែលច្រកនៅក្នុងថង់ខ្មៅ ជាមួយកាកសំណល់ផ្សេងៗ អាចជាចេតនាអាក្រក់ ដើម្បីបំបិទភស្តុតាង តែត្រូវអ្នកប្រមូលសំរាម ហែកថង់ចេញស្រាប់តែប្រទះឃើញ សាកសពទារក ភ្លោះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅលើចិញ្ចើមផ្លូវវេងស្រេង ក្នុងក្រុមទី២ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅចំពីមុខផ្ទះលេខ02A ដែលបើកគ្លីនិកយីហោ ព្រះអាទិត្យ។
មុនពេលភ្ញាក់ផ្អើល អ្នកប្រមូលសំរាម បានញែកសំរាមចេញពីគ្នា ខណៈមកដល់មុខ គ្លីនិកព្រះអាទិត្យ ក៏បានហែកថង់ខ្មៅមើល ប្រទះឃើញសពទារកភ្លោះ ២នាក់ ច្រកនៅក្នុងថង់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ។ ទារកដែលគេយក ទៅបោះចោលទាំង ២នាក់នោះ មានអាយុនៅក្នុងផ្ទៃចន្លោះពី ៤-៥ ខែ គឺ មានយវៈយវៈ គ្រប់លក្ខណៈទាំងអស់ ហើយមិនមែនជា ករណីរំលូតដោយគ្រោះថ្នាក់ ជាយថាហេតុឡើយ គឺជាករណីប្រហារជីវិតទារក នៅក្នុងផ្ទៃម្ដាយតែម្តង។
មហាជនបានដាក់ការសង្ស័យថា គ្លីនិកព្រះអាទិត្យ មានបើកសេវារំលូតកូនស្ងាត់ៗ ហើយក្រោយពេលក៏ច្រកថង់ យកទៅបោះចោលនៅធុងសំរាម ក្នុងចេតនាបំបិទវត្ថុតាង តែត្រូវកម្មករប្រមូលសំរាម ស្រាយ ថង់ប្រទះឃើញ សពទារកភ្លោះ ២នាក់ នៅក្នុងធុងសំរាម បង្កឱ្យមានការភ្ញាក់ផ្អើល។ ករណីនេះ គួរតែក្រសួងសុខាភិបាល ត្រួតពិនិត្យទៅលើ គ្លីនិកព្រះអាទិត្យ ឡើងវិញផង ប្រសិនបើមានលួចលាក់ បើកសេវារំលូតកូនមែននោះ គួរចាត់វិធានការតាមផ្លូវច្បាប់៕
Source from: watphnom-news.com
No comments:
Post a Comment