បុរស​ខ្លាំង​បញ្ចេញ​ថ្វីមាត់​ពិត​និយាយ​ភាសា​វៀតណាម​ជាមួយ​មហាមិត្ត​ម៉ឺន​ឆ្នាំ​បោះបង់​ភាសាជាតិ​ចោល​ក្នុង​ធុងសំរាម​(​មាន​វី​ដេ​អូ​)

បុរស​ខ្លាំង​បញ្ចេញ​ថ្វីមាត់​ពិត​និយាយ​ភាសា​វៀតណាម​ជាមួយ​មហាមិត្ត​ម៉ឺន​ឆ្នាំ​បោះបង់​ភាសាជាតិ​ចោល​ក្នុង​ធុងសំរាម​(​មាន​វី​ដេ​អូ​)

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នៅ​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​មហាមិត្ត​ម៉ឺន​ឆ្នាំ​ នា​ថ្ងៃ​ទី​២៦-២៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ បុរស​ខ្លាំង​បាន​បញ្ចេញ​ថ្វីមាត់​ផ្ទាល់​ និង​ពិតៗ​របស់​ខ្លួន​ ដោយ​និយាយ​ភាសា​វៀតណាម​ផ្សាយ​តាម​ទូរទស្សន៍​វៀតណាម​ បោះបង់​ចោល​ភាសា​ខ្មែរ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ កោតសរសើរ​ផង​ និង​ង​ហួសចិត្ត​ផង​ ខណៈ​ដែល​បុរស​ខ្លាំង​ចូល​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ ឬ​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត​ តែង​ប្រើប្រាស់​ភាសា​ខ្មែរ​ជាប់​ជា​ប្រចាំ​ ។​

​ភាសា​និង​អក្សរ​ត្រូវ​បាន​ចាត់ទុកជា​អង្គ​ឯករាជ្យ​របស់​ប្រទេស​នីមួយៗ​ ។​ លើស​ពី​នេះ​ មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ដែរ​ថា​ "​ភាសា​និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​ គឺ​ភាសា​ និង​អក្សរ​ខ្មែរ​ ។​ "​ ដូច្នេះ​ ការណ៍​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​ ទោះ​ចេះ​ ទោះ​មិន​ចេះ​ភាសា​អន្តរជាតិ​ ដូច​ជា​ អង់គ្លេស​ ឬ​បារាំង​ក៏​ដោយ​ ហើយ​ប្រើ​ភាសាជាតិ​របស់​ប្រទេស​ខ្លួន​ផ្ទាល់​ តាម​រយៈ​ការ​បកប្រែ​បន្ត​ គឺ​មិនមែន​ជា​កំហុសឆ្គង​ទេ​ និង​ក៏​មិនមែន​ជា​បញ្ហា​ត្រូវ​រិះគន់​អ្វី​ដែរ​ ។​

​ប៉ុន្តែ​អ្វី​ដែល​បាន​ក្លាយជា​បញ្ហា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ គឺ​បុ​រ​រស​ខ្លាំង​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ធ្លាប់តែ​ប្រើប្រាស់​ភាសា​ខ្មែរ​សម្រាប់​ចូលរួម​ប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ រួម​ទាំង​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ផង​ បែរជា​បាន​និយាយ​ភាសា​វៀតណាម​យ៉ាង​ហំ​ហាន​ដោយ​ផ្ទាល់​ទៅ​កាន់​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​ជា​មហាមិត្ត​ម៉ឺន​ឆ្នាំ​តែ​ម្តង​ បោះបង់​ភាសាជាតិ​ខ្មែរ​ចោល​ទៅ​ក្នុង​ធុងសំរាម​ ដើម្បី​ថ្លែង​រៀបរាប់​អំពី​ប្រវត្តិ​ និង​ការ​ដឹងគុណ​ចំពោះ​ប្រទេស​ និង​កងទ័ព​ ព្រមទាំង​ប្រជាជន​វៀតណាម​ដែល​បាន​ជួយ​រំដោះប្រទេស​កម្ពុជា​ពី​របប​វាល​ពិឃាត​ ប៉ុ​ល​ ពត​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​បុរស​ខ្លាំង​ប្រើប្រាស់​ភាសា​ខ្មែរ​ មិន​និយាយ​ភាសា​អង់គ្លេស​ ឬ​ភាសា​បារាំង​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ ឬ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​នានា​ផ្សេង​ទៀត​កន្លង​មក​ ក្រៅពី​ប្រជាពលរដ្ឋ​ខ្មែរ​បានដឹង​ថា​ បុរស​ខ្លាំង​មិនសូវ​ចេះ​ ឬ​មិន​ចេះ​ភាសា​អង់គ្លេស​ ឬ​ភាសា​បារាំង​ គឺ​ប្រជាពលរដ្ឋ​យល់​ថា​ ទំនងជា​បុរស​ខ្លាំង​លើកតម្កើង​តម្លៃ​ភាសា​ និង​អក្សរ​ខ្មែរ​ ដែល​ជា​ភាសា​និង​អក្សរ​ជាតិ​សម្រាប់​ប្រើ​ជា​ផ្លូវការ​ ដូច​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​គួ​រ្ឲ្យ​កោតសរសើរ​ ប៉ុន្តែ​ឥឡូវនេះ​ បុរស​ខ្លាំង​បែរជា​និយាយ​ភាសា​វៀតណាម​ជាមួយ​ប្រទេស​មហាមិត្ត​វៀតណាម​ម៉ឺន​ឆ្នាំ​ បោះបង់​ភាសាជាតិ​ចោល​ក្នុង​ធុងសំរាម​ ទើបបាន​ក្លាយជា​ព័ស្តុតាង​បង្ហាញ​យ៉ាង​ច្បាស់លាស់​ថា​ បុរស​ខ្លាំង​គ្មាន​មនសិការ​លើកតម្កើង​តម្លៃ​ភាសាជាតិ​ដែល​ជា​អង្គ​ឯករាជ្យ​របស់​ខ្មែរ​ឡើយ​ ហើយ​ក៏​បាន​បង្ហាញ​ទៀត​ថា​ បុរស​ខ្លាំង​ផ្តល់​តម្លៃ​និង​លើកតម្កើង​ភាសា​វៀតណាម​ឲ្យ​ខ្ពង់ខ្ពស់​ជាង​ភាសាជាតិ​ខ្មែរ​ ៕​

Hun-Sen-Vietnam


Source from: www.dtn7.com

No comments:

Post a Comment