អ្នកលេង Facebook ធ្វើការ​គំរាម​ដោយ​អាវុធ​មួយឈុត​ទៀត​លើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

អ្នកលេង Facebook ធ្វើការ​គំរាម​ដោយ​អាវុធ​មួយឈុត​ទៀត​លើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

មានការ​គំរាម​ដោយ​អាវុធ និង​គ្រាប់រំសេវ​មួយឈុត​ទៀតហើយ ទៅលើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​គឺ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជា​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​អ្នកលេង Facebook ដែល​ប្រើប្រាស់ Account ឈ្មោះ Dein Sokhom បន្ទាប់ពី​មាន​អំពើ​គំរាម​លើក​មុន​របស់ Account ឈ្មោះ ផែង វណ្ណៈ ទៅលើ​ឯកឧត្តម កឹម សុខា កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងមក​។​

Account Facebook មួយ​ឈ្មោះ Dein Sokhom បាន Post នៅក្នុង Status របស់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣ ម្សិលម្ង៉ៃ ដោយ​បង្ហាញ​នូវ​រូបភាព​កាំភ្លើង​ជាច្រើន​ដើម និង​គ្រាប់រំសេវ​ជាច្រើន​គ្រាប់ ព្រមទាំង​បាន​ប្រើពាក្យ​ថា «​ពួកយើង​ត្រៀមខ្លួនជាស្រេច ដើម្បី​ប្រយុទ្ធ​! សុខចិត្ត​ស្លាប់​ទាំង​ពូជ តែ​មិន​សុខចិត្ត​ឲ្យ​ឆ្កែ រង្ស៊ី និង​កឹម សុខា ដឹកនាំ​ប្រទេស​ជាដាច់ខាត​។​»​។​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ថ្វី​ដ្បិត​គេហទំព័រ​បណ្តាញ​ព័ត៌មាន​សង្គម Facebook មិនទាន់​ឋិត​នៅក្រោម​ដែន​កំណត់​របស់​រាជរដ្ឋាភិបាល​ក៏ដោយ ក៏ប៉ុន្តែ​ការ Post នូវ​រូបភាព​អាវុធ និង​គ្រាប់រំសេវ​សំដៅ​កម្ចាត់ ឬ​ប្រយុទ្ធ​ទៅលើ​ថ្នាក់ដឹកនាំ ឬ​បុគ្គល​ណាក៏ដោយ​ពី​សំណាក់​អ្នកលេង Facebook ជាពិសេស Account ឈ្មោះ Dein Sokhom គឺ​មានន័យថា ជាការ​គំរាមកំហែង​ទៅលើ​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ប្រឆាំង និង​ធ្វើ​ឲ្យ​មហាជន​វាយតម្លៃថា អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ Dein Sokhom មាន​ទំនោរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គណបក្សនយោបាយ​កាន់កាប់​អំណាច​ទើប​មាន​ចរិត​បែបនេះ​៕​

 Dein-Sokhom


Source from: www.dtn7.com

No comments:

Post a Comment