វិធីស្វែងរកឋានសួគ៌ នៃការសម្រេចកាមដោយដៃ ផ្តល់ភាពសុខស្រួលនិងការពារជំងឺ ៥យ៉ាង

ក្រុងញូវយ៉ក ៖ អ្នកស្រី ក្លូរៀ ប្រេន បណ្ឌិតឯកទេសសុខភាព នៃសិចសាស្ត្រដ៏ល្បីល្បាញ បានឲ្យដឹងថា អត្រាចម្លងជំងឺមានការថយចុះ ប្រសិនបើបុរស-ស្ត្រី ចេះវិធីសាស្ត្រស្វែងរក ឋានសួគ៌ដោយខ្លួនឯង ហើយគុណប្រយោជន៍ ចំនួន ៥យ៉ាងនៃការសម្រេចកាម ដោយដៃមានដូចតទៅ ៖
ជួយបង្ការ ជំងឺមហារីក ការសិក្សាស្រាវជ្រាវមួយ របស់អូស្ត្រាលី បានបង្ហាញថា បុរសដែលបានប្រើវិធីសាស្ត្រ សម្រេចកាមដោយខ្លួនឯង ច្រើនជាង៣ដង ក្នុងមួយសប្តាហ៍ នោះគឺមានអត្រាចៀសផុត ពីការវិវឌ្ឍនៃជំងឺមហារីក ក្រពេញប្រូស្តាតដល់ទៅបីដងឯណោះ។ អ្នកឯកទេស ផ្នែកសិចបាននិយាយថា បុព្វហេតុនៃជំងឺមហារីកក្រពេញប្រូស្តាតនេះ គឺបណ្តាលមកពីកកើត ក្នុងទឹកអង្គជាតិ ឬទឹកនោមដែលស្តុកចោលយូរ។
ជួយប្រដាប់ភេទឲ្យរឹង តាមពិតទៅធម្មជាតិរបស់មនុស្ស ពេលមានវ័យកាន់តែចាស់បន្តិចទៅ កម្លាំងកន្ត្រាក់នៃប្រព័ន្ធសាច់ដុំ នៃសព៌ាង្គកាយក៏ថយចុះតាមនោះ ដែរ ធ្វើឲ្យអាប្អូនមិនអាចដំឡើង មាឌធំដូចមុន។ ការបង្កើតឲ្យមានសកម្មភាពសិច ឬការសម្រេចកាម ដោយខ្លួនឯងនោះក៏អាចជួយ ដល់ចលនានៃប្រព័ន្ធឆ្អឹង ត្រគាកបានល្អ និងធ្វើឲ្យសរសៃលិង្គសកម្មដែរ។ អ្នកឯកទេសដដែលបានបន្ថែមថា ប្រសិនជាសកម្មភាព ៣-៥ដង ក្នុងមួយសប្តាហ៍ បុរសនឹងសង្កេតឃើញលិង្គរបស់ខ្លួនរឹងជាងមុន។
ជួយឲ្យមានសុពលភាពសិចយូរ ការយកដៃច្បូតលិង្គ តាមរបៀបសម្រេចកាម ដោយខ្លួនឯងនេះ ឲ្យបានប្រហែលជាមួយម៉ោង មុននឹងឡើងសង្វៀនលើគ្រែនោះគឺវាអាចជួយឲ្យសុពលភាពសិច របស់អ្នកទទួលបានលទ្ធផលយូរ នៃការឈានដល់ត្រើយ សុខនៃការ រួមភេទ។ យោងតាមអ្នកឯកទេសសិច បានឲ្យដឹងថា អ្នកអាចព្យាយាមសាកល្បង នូវវិធីសាស្ត្របានរយៈពេល មួយខែវានឹងជួយ ពន្យារពេលរួមភេទបានយូរ ទេ្វដងជាមិនខាន។
ជួយបង្កើនប្រព័ន្ធស៊ាំ បរិមាណទឹកកាមកើន តាមរយៈកម្រិតអ័រម៉ូន ដោយអ្នកជំនាញបានឲ្យដឹងថា កម្រិតអ័រម៉ូនទាំងនោះគឺជាបណ្តុំ នៃការបង្កើតឲ្យមានអារម្មណ៍ តានតឹង (ស្ត្រេស)។ ដូច្នេះការសម្រេច កាមដោយខ្លួនឯងនេះ អាចជួយកាត់បន្ថយនូវកម្រិត ស្ត្រេស ឬ ធ្វើឲ្យមានភាពស៊ាំនឹងជំងឺផងដែរ ពោលវាបានធ្វើប្រព័ន្ធភាពស៊ាំ យើងមានភាពរឹងមាំ។
ជួយឲ្យអារម្មណ៍ធូរស្បើយ ការសម្រេចតម្រេកដោយខ្លួនឯងនេះ បានបំបាត់នូវអារម្មណ៍តានតឹងដែល ពាក់ព័ន្ធនឹងសរសៃប្រសាទ នានាមានសភាពធូរស្បើយបាន។ ម្យ៉ាងទៀតការសម្រេច ត្រើយសុខបែបនេះ គឺជាវិធីធ្វើឲ្យអារម្មណ៍ សុខសាន្តដោយមិនបាច់ ប្រើថ្នាំកែអាការឈឺក្បាល ថ្នាំរម្ងាប់អារម្មណ៍ ឬថ្នាំងងុយគេងនោះទេ៕
Source from: watphnom-news.com