ជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើ​​របស់​លោក សូ​យ សា​រិទ្ធ បាន​ត្រឹម​តែ​​រាប់​​ក្បាល​​ឡាន និង​​ក្បាល​ទូក​​ដឹក​ឈើយក​លុយ ច្រក​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន

ជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើ​​របស់​លោក សូ​យ សា​រិទ្ធ បាន​ត្រឹម​តែ​​រាប់​​ក្បាល​​ឡាន និង​​ក្បាល​ទូក​​ដឹក​ឈើយក​លុយ ច្រក​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន

​ខេត្តក្រចេះ៖ចាប់​តាំង​ពី​​ពេល​មុនយុទ្ធ​នា​​ការ​ឃោ​សនារក​​សំ​ឡេង​ឆ្នោតមក​ដល់​​ពេល​បច្ចុ​ប្បន្ន​​នេះគេ​​ស​ង្កេត​ឃើញបទ​ល្មើស​​ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់

​ខេត្តក្រចេះ ៖ ចាប់​តាំង​ពី​​ពេល​មុន យុទ្ធ​នា​​ការ​ឃោ​សនា រក​​សំ​ឡេង​ឆ្នោត មក​ដល់​​ពេល​បច្ចុ​ប្បន្ន​​នេះ គេ​​ស​ង្កេត​ឃើញ បទ​ល្មើស​​ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់ ឆ្លង​កាត់​​ខេត្ត​ក្រ​ចេះ ទាំង​​តាម​​ផ្លូវ​ទឹក​​និង​​ផ្លូវ​គោក មាន​ការ​​កើន​ឡើង គួរ​​ឲ្យ​​កត់​សម្គាល់ ប៉ុន្តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក សូ​យ សារិទ្ធ នៅ​ទូទាំង​ខេត្តក្រចេះ បានត្រឹមតែ​រាប់​ក្បាល​ឡាន និង​ក្បាលទូក​ដឹកឈើ យកលុយ​ប៉ុណ្ណោះ មិនដែល​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ប្រយោជន៍ ឆ្នាំងបាយ​របស់​ពួកគេ​។

​ទង្វើ​របស់លោក សូ​យ សារិទ្ធ ដែល​មិន​យកចិត្តទុកដាក់ បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ដ៏​អនាធិបតេយ្យ បាន​ក្លាយជា​មុខព្រួញ​ដ៏​មុត​ស្រួច បាញ់​ទម្លុះ​បេះដូង​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ព្រោះ​មុនពេល​ប្រកាស​តែងតាំង​មុខតំណែង​លោក ឆេង គឹម​ស៊ុន គេ​ចងចាំ​ច្បាស់​ណាស់​ថា សម្តេច ហ៊ុន សែន បាន​ព្រមាន​រួចហើយ អំពី​បទល្មើស​ព្រៃឈើ បើ​គ្មាន​ការទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ទេនោះ លោក ឆេង គឹម​ស៊ុន មិន​ត្រឹមតែ​ត្រូវ​ដកហូត​តំណែង​ប៉ុណ្ណោះ​ទេ គឺអាច​នាំទៅ​ផ្តន្ទាទោស តាមច្បាប់​ផងដែរ ប៉ុន្តែ​ការព្រមាន​បែបនេះ លោក សូ​យ សារិទ្ធ អត់​មាន​ឈឺក្បាល វិលមុខ​អ្វី​នោះទេ​។​
 
​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​កសិកម្ម គួរតែ​សិក្សា​ឡើងវិញ ពី​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក ក្នុង​ទឹកដី​ខេត្តក្រចេះ ដែល​លោក សូ​យ សារិទ្ធ បាន​រក្សា​ទុកជា​ប្រយោជន៍​ឆ្នាំងបាយ មិនដែល​ហ៊ាន​ប៉ះពាល់​ទេ ដូចដែល​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មួយចំនួន​បានលើកឡើង​ថា ប្រសិនបើ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ បើកភ្លើង​ខៀវ​រួចទៅហើយ គ្មានអ្វី​លំបាក​នោះទេ  ព្រោះ​សមត្ថកិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​។ ឲ្យ​តែ​បង់លុយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​មន្ត្រី​ជំនាញ​ស្ងាត់​មាត់ រួចទៅហើយ គ្មាន​នរណា​រវីរវល់​ដឹកនាំ​កម្លាំង ចុះទៅ​បង្ក្រាប​នោះទេ​។​
 
​គេ​កំពុង​តាមដាន ចំពោះ​សកម្មភាព របស់​ក្រុម​ឈ្មួញ​ធំៗ មួយចំនួន​ដូចជា ឈ្មោះ លាង ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ប្រុស ដែល​កំពុងតែ​សកម្ម ក្នុងការ​ដឹកជញ្ជូន​ឈើ តាម​ទូក​ពី​ភាគ​ខាងលើ ខេត្តស្ទឹងត្រែង ចូល​ទឹកដី​ខេត្តក្រចេះ ដែលមាន​ការចំណាយ​ប្រាក់ បង់​ឲ្យ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ យ៉ាង​ស្ងៀមស្ងាត់ គេ​មិនដែល​ឃើញ​ប្រតិកម្ម របស់លោក សូ​យ សារិទ្ធ​ម្តងណា​ឡើយ ទំនង​ណាស់​ដែលថា លោក សូ​យ សារិទ្ធ ត្រូវបាន​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​ខុសច្បាប់​ទាំងនោះ សែនព្រេន រួចរាល់​អស់ហើយ ទើប​គ្មាន​នរណា​អើពើ​បង្ក្រាប​។

​ក្រុម​ឈ្មួញ​សប្បាយ រីករាយ​ចិត្ត​យ៉ាងខ្លាំង ដោយសារតែ​លោក សូ​យ សារិទ្ធ អសកម្ម​មិន​យកចិត្តទុកដាក់ បង្ការ​បង្ក្រាប​បទល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឲ្យ​ស្របតាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល ព្រោះ​ភាព​ធូររលុង​របស់ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ឱកាស​ដែល​ក្រុម​ឈ្មួញ​ខិលខូច អាច​នាំគ្នា​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​ងាយស្រួល​ប្រមូល​ផលចំណេញ យកទៅ​ច្រក​ហោប៉ៅ​ធ្វើជា  មហាសេដ្ឋី​គ្រប់ៗ​គ្នា​ទៅហើយ​។ ការដឹកជញ្ជូន​ឈើ​ទាំង​តាម​រថយន្ត​តូច និង​រថយន្ត​ធំ ឆ្លងកាត់​ទឹកដី​ខេត្តក្រចេះ ពេលខ្លះ​ជាប់ផុង​ឬ​ខូច​តាមផ្លូវ ក៏​គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ របស់លោក សូ​យ សារិទ្ធ ហ៊ាន​ហើបមាត់​នោះទេ​។​
 
​កន្លងមក​បទល្មើស​ព្រៃ​ឈើ ដែល​កើតមាន​យ៉ាង​អនាធិបតេយ្យ នៅ​ទូទាំងប្រទេស​កម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បាន​ហៅ ក្រុម​អ្នករកស៊ី​ឈើ​ខុសច្បាប់ និង​មន្ត្រី​ពុករលួយ ដែល​ឃុបឃិត​ឲ្យ​មាន ជំនួញ​ឈើ​ខុសច្បាប់ ថា​ជា​ឧក្រិដ្ឋជន​។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ គេ​មិនទាន់​ឃើញ​មានការ​នាំខ្លួន មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ពុករលួយ​ណា​ម្នាក់ ទៅ​ដាក់ពិន័យ ឬ​ផ្តន្ទាទោស​ទាក់ទិន នឹង​ករណី​ឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ​នោះទេ ទើប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មិនអាច​លុបបំបាត់បាន​ដោយ​ប្រសិទ្ធភាព ហើយ​ប្រសិនបើ​រាជរដ្ឋាភិបាល មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ បង្ក្រាប​បទល្មើស ព្រៃឈើ​ទំនងជា គ្មានអ្វី​ជាការ​លំបាក​នោះទេ​៕

Wat sarith


Source from: watphnom-news.com

No comments:

Post a Comment