តៃកុង​ឡាន​ហ្វ៊​រ៉ា​ន់​ណឺ​ងោក​មួយភាំង បើក​បុក​ទួរីស​ចំ​ពីមុខ​លាន់​ដូច​រន្ទះ ក្រឡាប់​ធ្លាក់​ផ្លូវ

តៃកុង​ឡាន​ហ្វ៊​រ៉ា​ន់​ណឺ​ងោក​មួយភាំង បើក​បុក​ទួរីស​ចំ​ពីមុខ​លាន់​ដូច​រន្ទះ ក្រឡាប់​ធ្លាក់​ផ្លូវ

​ខេត្តកំពត៖មនុស្ស​​ប្រុស​​ស្រី​​ប្រ​មា​ណ៨​​នាក់បាន​​រង​របួស​​ធ្ងន់​​ស្រាលក្នុង​​ហេតុ​ការ​ណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរដែល​​បង្ក​ឡើង​​ដោយរថ​យន្ត​​តូ​យ៉ូ​តា

​ខេត្តកំពត ៖ មនុស្ស​​ប្រុស​​ស្រី​​ប្រ​មា​ណ ៨​​នាក់ បាន​​រង​របួស​​ធ្ងន់​​ស្រាល ក្នុង​​ហេតុ​ការ​ណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរ ដែល​​បង្ក​ឡើង​​ដោយ រថ​យន្ត​​តូ​យ៉ូ​តា ហ្វ៊​​រ៉ា​ន់​​ណឺ បើក​​បុក​រថ​យន្ត​​ទួ​រីស ប្រ​ភេទ ១៥​​កៅ​អី ចំ​​ពី​មុខ​​យ៉ាង​​ពេញ​ទំ​ហឹង រួច​​ជ្រុល​​ធ្លាក់ផ្លូវ​​ក្រឡាប់​ខ្លួនឯង កាលពី​ម៉ោង​ប្រហែល ១ រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុង​ទឹកដី​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​។​
    
​សាក្សី​បានឱ្យដឹងថា មុនពេល​ហេតុ​គេ​ឃើញ រថយន្ត​ទួរីស ប្រភេទ​១៥ កៅអី​មួយគ្រឿង បើក​មកពី​ទិសខាងកើត ហើយ​ភ្លាមៗ​នោះ ស្រាប់តែ​រថយន្ត​តូយ៉ូតា ហ្វ៊​រ៉ា​ន់​ណឺ បើក​មកពី​ទិស​ខាងលិច រេ​ចង្កូត​ទៅបុក​រថយន្ត​ទួរីស​ចំ​ពីមុខ យ៉ាង​ពេញទំហឹង រួច​រថយន្ត​នេះ ធ្លាក់​ពី​ផ្លូវ​ក្រឡាប់​តែម្តង​។ ជនរងគ្រោះ​ក្នុង​រថយន្ត មានកូន​ក្មេង និង​មនុស្ស​ប្រុស​ស្រី​រងរបួស​។

​ចំណែក​អ្នកដំណើរ ក្នុង​រថយន្ត​ទួរីស ជា​ជនបរទេស​ប្រមាណ ១០​នាក់ ដែល​ត្រូវ​ធ្វើដំណើរ ទៅ​ខេត្ត​ព្រះសីហនុ មិនមាន​របួស​អ្វី​ទេ តែ​ឈ្មោះ សយ វណ្ណាត ជា​អ្នកបើកបរ​រថយន្ត​ទួរីស ប្រភេទ ១៥​កៅអី មាន​ទីលំនៅ ក្នុងភូមិ​កោះក្របី ឃុំ​ព្រែក​ថ្មី ស្រុក​គៀនស្វាយ ខេត្តកណ្តាល បាន​របួសស្រាល រយះ​ជើង​បន្តិចបន្តួច បាន​អះអាងថា ប្រសិនបើ​រថយន្ត​រប​ស់គា​ត់ បើក​លឿន​មិនដឹង​ជាមាន គ្រោះថ្នាក់​ធំ​ប៉ុនណា​នោះទេ​។​

​គ្រោះថ្នាក់​នេះ​ត្រូវបាន សាក្សី​និយាយថា បង្កឡើង​ដោយ រថយន្ត​តូយ៉ូតា ហ្វ៊​រ៉ា​ន់​ណឺ ពាក់​ស្លាក លេខ ខ​.​ម 02-2-6502 ទំនងជា​អ្នកបើកបរ​ឈ្មោះ សយ ស៊ីនួន ដែលមាន​ទីលំនៅ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ងោក​មួយភាំង ព្រោះ​គេ​ឃើញ​រថយន្ត បើក​ធ្លាក់​ចិញ្ចើមផ្លូវ ផ្នែក​ខាងត្បូង ប្រហែល ៣០​ម៉ែត្រ​ទៅ​៤០ ម៉ែត្រ រួច​រេ​ឡើង​ផ្លូវ​វិញ ជ្រុល​បុក​រថយន្ត​ទួរីស ចំ​ពីមុខ​ពេញទំហឹង​តែម្តង​៕

Wat 281213
    


Source from: watphnom-news.com

No comments:

Post a Comment