ផឹកស៊ី​ស្រវឹង​នាំគ្នា​ជិះ​ម៉ូតូ​ទៅបុក​ឡាន ស្លាប់ ២​នាក់ របួសធ្ងន់​ម្នាក់ ទាំង​កណ្តាលថ្ងៃត្រង់​

ផឹកស៊ី​ស្រវឹង​នាំគ្នា​ជិះ​ម៉ូតូ​ទៅបុក​ឡាន ស្លាប់ ២​នាក់ របួសធ្ងន់​ម្នាក់ ទាំង​កណ្តាលថ្ងៃត្រង់​

​ខេត្តស្វាយរៀង៖បុរ​ស៣​​នា​ក់​​បាន​​ជួប​ជុំ​គ្នាផឹក​ស៊ី​​ស្រ​វឹង​​ជោក​ជាំហើយ​​នាំ​គ្នា​​ជិះ​​ម៉ូតូសង់​​កូ​រ៉េក្នុង​​ល្បឿន​​លឿន​​ដូច​​ហោះ

​ខេត្តស្វាយរៀង ៖ បុរ​ស ៣​​នា​ក់​​បាន​​ជួប​ជុំ​គ្នា ផឹក​ស៊ី​​ស្រ​វឹង​​ជោក​ជាំ ហើយ​​នាំ​គ្នា​​ជិះ​​ម៉ូតូ សង់​​កូ​រ៉េ ក្នុង​​ល្បឿន​​លឿន​​ដូច​​ហោះ ជ្រុល​​ទៅ​បុក​​ឡាន​​តូ​​រី​ស កាល​ពី​​វេ​លា​ម៉ោង ១២​​និង​​៣០ នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​​២៥ ខែ​ធ្នូ ឆ្នាំ​​២០​១៣ តាម​​ប​ណ្តោ​យ ផ្លូវ​ជាតិ​លេខ​១៣ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២​នាក់​និង​រងរបួស​ម្នាក់​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់ រួមមាន ១-​ឈ្មោះ ប៊ុន រាជ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជុំ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ទី​២-​ឈ្មោះ ផុន សា​ភឿន ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ជុំ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល និង​ម្នាក់ទៀត​ឈ្មោះ អុក រតនៈ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទីលំនៅ​ក្នុងភូមិ បុស្ស​ផ្លាំ​ង ឃុំ​បុស្ស​មន ស្រុក​រំដួល គ្រាន់តែ​រងរបួស​។

​សមត្ថកិច្ច​បានអោយដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាលមកពី​អ្នកបើកបរ ស្ថិតក្នុង​ស្ថានភាព ស្រវឹង​ជោកជាំ ម្យ៉ាងវិញទៀត​បើកបរ មិន​ប្រកាន់​ស្តាំ ទើប​បណ្តាលអោយ ម៉ូតូ​ជ្រុល​ទៅបុក រថយន្ត​ប៉ែក​ខាងស្តាំ​។ មុន​កើតហេតុ គេ​បានឃើញ​យុវជន ៣​នាក់​នាំគ្នា​ផឹកស៊ី នៅ​ក្រុង​ស្វាយរៀង លុះ​ម៉ោង ១២​ថ្ងៃត្រង់ ពួកគេ​បាន​ស្រវឹង​ជោកជាំ ហើយក៏​នាំគ្នា​ជិះ​ម៉ូតូ ឌុប​គ្នា​ទៅផ្ទះ​វិញ​។​

​លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ជាមួយ រថយន្ត​តូ​រី​ស​ដែល​បើក​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ផ្លោង​ទៅបុក​ជាមួយ កញ្ចក់​ឡាន​ខាងមុខ បែក​ផុង​ជាប់​ក្បាល ហើយ​ម៉ូតូ ត្រូវ​រថយន្ត​កិន​ជាប់​ពីក្រោម​។ ចំណែក ២​នាក់​ទៀត​ដែល​ជិះ​ពីក្រោយ បាន​ខ្ទាតចូល​ក្រោម​ឡាន សន្លប់​ស្តូកស្តឹង ឈាម​ហូរ​ពេញ​ថ្នល់​៕

Wat 271212


Source from: watphnom-news.com

No comments:

Post a Comment