ចាប់ឡានដឹកឈើប្រណីតពីខេត្តបាត់ដំបង ប៉ុនប៉ងចេញទៅវៀតណាម តាមច្រកព្រៃវល្លិ៍

ខេត្តព្រៃវែង ៖ កម្លាំងគយចល័ត ប្រចាំការតាមផ្លូវជាតិលេខ ១និងលេខ២១ សហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តព្រៃវែង បានស្ទាក់ចាប់ រថយន្តទំនើបមួយគ្រឿង ដែលលួចបង្កប់ឈើប្រណីត រាប់រយគីឡូក្រាម នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចទួលរំពាក់ ក្នុងឃុំរំចេក ស្រុកព្រះស្តេច កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ។
លោក ព្រាប គារ៉ាត ប្រធានគយចល័ត ប្រចាំការនៅផ្លូវជាតិលេខ១ បានប្រាប់អ្នកកាសែតថា ឈើប្រណីតដែលស្ទាក់ចាប់បាននេះ ជាប្រភេទឈើគ្រញូង និងឈើធ្នង់ មានទម្ងន់ រហូតដល់ទៅ ៨១៤គីឡូក្រាម ដែលក្នុងនោះឈើ មួយចំនួនត្រូវបានកែច្នៃ ជាផលិតផលសម្រេចរួចហើយ និងមួយចំនួនទៀត នៅមិនទាន់បានកែច្នៃនៅឡើយ ហើយត្រូវបានគេវេចខ្ចប់ នៅក្នុងកេសក្រដាសបិទជិត។
បើតាមការឆ្លើយបំភ្លឺរបស់កម្មករ ដែលសមត្ថកិច្ចបានឃាត់ខ្លួន គឺពួកគេបានដឹក ឈើប្រណីតទាំងនេះ ចេញមកពីខេត្តបាត់ដំបង ដោយឆ្លងកាត់ ច្រកព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ដើម្បីនាំចេញ ទៅប្រទេសវៀតណាម ដោយប្រើប្រាស់ រថយន្តម៉ាកធុនដ្រា មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-8686 តែមិនទាន់ដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ច បង្ក្រាបបានតែម្តង៕
Source from: watphnom-news.com
No comments:
Post a Comment