ស្រវឹងជោកជាំបើកឡានទំនើប បុកផ្នូរបុព្វបុរសនិងខឿនអាងទឹក វិមានឯករាជ្យទាំងកំរោល

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ យុវជនម្នាក់បានបើក រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកកាមរី ក្នុងល្បឿនលឿន ជ្រុលទៅបុកផ្នូរវិមានឯករាជ្យ បាក់អស់ ៤កង់ និងជ្រុលទៅបុកខឿនអាងទឹក បែកកង់ទៅមុខលែងរួចកាលពីវេលាម៉ោង ២និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
មុនពេលកើតហេតុ យុវជនជាម្ចាស់រថយន្តបង្ក បានបើករថយន្តស៊េរីទំនើប ម៉ាកកាមរី ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២C-៨៨៤៩ ធ្វើដំណើរតាមផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត បុកផ្នូរវិមានឯករាជ្យ បាក់អស់ចំនួន ៤កង់ ហើយរថយន្តជ្រុលបុក ខឿនអាងទឹកវិមានឯករាជ្យ បណ្ដាលឲ្យបែកកង់ ផ្នែកខាងមុខ ទៅលែងរួច។ ចំណែកអ្នកបើកបរ មិនមានរងរបួសអ្វីឡើយ ហើយក៏ត្រូវសមត្ថកិច្ច នាំខ្លួនទៅកាន់ការិយាល័យ នគរបាលចរាចរជើងគោក ដើម្បីចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com