អ្នករកស៊ីលក់ត្រីបើកឡាន ធ្លាក់ក្នុងស្នាមភ្លោះទាំងព្រឹក របួសធ្ងន់ស្រាល ៤នាក់

ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់បានបើករថយន្ត ធ្លាក់ក្នុងស្នាមភ្លោះទាំងព្រឹក បណ្តាលឲ្យមនុស្ស ប្រុសស្រី ៤ នាក់ រងរបួសធ្ងន់ស្រាល នៅកន្លែងកើតហេតុ ខណះដែលកំពុងបើកបរ ក្នុងល្បឿនលឿន ពីកើតទៅលិចតាមផ្លូវជាតិលេខ៥ហើយបានបើកគេច រថយន្តផ្សេងទៀត ក៏ជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះ កាលពីវេលាម៉ោង ០៩និង៥០ នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ នេះត្រង់ចំណុចផ្លូវចូល មុខវត្តស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកាមរីម៉ាក ពណ៌ជ្រក់ស្ពៃ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-១១៨៥ ជាកម្មសិទ្ធរបស់ឈ្មោះ កាំង អូន ភេទប្រុស អាយុ ៥២ឆ្នាំ ជាអ្នកលក់ត្រី រស់នៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងរថយន្តនេះ មានអ្នករួមដំណើរជាស្ត្រី ៣នាក់សុទ្ធសឹងជា អ្នកលក់ត្រីដូចគ្នា ក្នុងនោះមានទី១-ឈ្មោះ កង ហ៊ាន ភេទស្រី អាយុ ៥១ឆ្នាំ របួសស្រាល ទី២-ឈ្មោះ ឡុញ នឿន ភេទស្រី អាយុ ៣៣ឆ្នាំ របួសស្រាល ទី៣-ឈ្មោះ ស្រីម៉ៃ អាយុ ៥៥ឆ្នាំ ភេទស្រី របួសធ្ងន់ រីឯតៃកុងរបួសស្រាល។ ជនរងគ្រោះទាំងអស់ រស់នៅក្នុងភូមិជាមួយគ្នា ត្រូវប៉ូលិសជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យកម្ពុជា-ជប៉ុនភ្លាមៗ៕
Source from: watphnom-news.com