អ្នករកស៊ី​លក់​ត្រី​បើកឡាន ធ្លាក់​ក្នុង​ស្នាមភ្លោះ​ទាំង​ព្រឹក របួសធ្ងន់​ស្រាល ៤​នាក់​

អ្នករកស៊ី​លក់​ត្រី​បើកឡាន ធ្លាក់​ក្នុង​ស្នាមភ្លោះ​ទាំង​ព្រឹក របួសធ្ងន់​ស្រាល ៤​នាក់​

​ក្រុង​ប៉ោយប៉ែត៖បុរស​​ម្នាក់​​បាន​​បើក​រថ​យន្តធ្លាក់​​ក្នុង​​ស្នាម​ភ្លោះ​​ទាំង​​ព្រឹកបណ្តា​ល​​ឲ្យ​​មនុស្សប្រុស​​ស្រី៤នាក់

​ក្រុង​ប៉ោយប៉ែត ៖ បុរស​​ម្នាក់​​បាន​​បើក​រថ​យន្ត ធ្លាក់​​ក្នុង​​ស្នាម​ភ្លោះ​​ទាំង​​ព្រឹក បណ្តា​ល​​ឲ្យ​​មនុស្ស ប្រុស​​ស្រី ៤ នាក់ រង​របួស​​ធ្ងន់​​ស្រាល នៅ​​ក​ន្លែង​​កើតហេតុ ខ​​ណះ​ដែល​​កំ​ពុង​​បើក​បរ ក្នុង​​ល្បឿន​​លឿន ពី​​កើ​ត​ទៅ​​លិច​​តាម​​ផ្លូវ​ជាតិ​​លេខ​​៥ហើយ​បាន​បើក​គេច រថយន្ត​ផ្សេងទៀត ក៏​ជ្រុល​ចង្កូត​ធ្លាក់ចូល​ស្នាមភ្លោះ កាលពី​វេលា​ម៉ោង ០៩​និង​៥០ នាទី​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ត្រង់ចំណុច​ផ្លូវ​ចូល មុខ​វត្ត​ស្ទឹង​បទ  សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​កាមរី​ម៉ាក ពណ៌​ជ្រក់ស្ពៃ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ២A-១១៨៥ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ កាំ​ង អូន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជា​អ្នកលក់​ត្រី រស់នៅ​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ក្នុង​រថយន្ត​នេះ មាន​អ្នករួមដំណើរ​ជា​ស្ត្រី ៣​នាក់​សុទ្ធសឹង​ជា អ្នកលក់​ត្រី​ដូចគ្នា ក្នុងនោះ​មាន​ទី​១-​ឈ្មោះ កង ហ៊ាន ភេទ​ស្រី អាយុ ៥១​ឆ្នាំ របួសស្រាល ទី​២-​ឈ្មោះ ឡុ​ញ នឿន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ របួសស្រាល ទី​៣-​ឈ្មោះ ស្រី​ម៉ៃ អាយុ ៥៥​ឆ្នាំ ភេទ​ស្រី របួសធ្ងន់ រីឯ​តៃកុង​របួសស្រាល​។ ជនរងគ្រោះ​ទាំងអស់ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា ត្រូវ​ប៉ូលិស​ជួយសង្គ្រោះ បញ្ជូនទៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​ភ្លាមៗ​៕

Wat 281215


Source from: watphnom-news.com

No comments:

Post a Comment