អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ៣​ខ្នង​នៅ​ក្រុង​បាត់ដំបង ខូចខាត​ទ្រព្យសម្បត្តិ រាប់ម៉ឺន​ដុល្លារ​

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ៣​ខ្នង​នៅ​ក្រុង​បាត់ដំបង ខូចខាត​ទ្រព្យសម្បត្តិ រាប់ម៉ឺន​ដុល្លារ​

​ខេត្តបាត់ដំបង៖អគ្គិ​ភ័យ​​បាន​​ឆាប​ឆេះបំ​ផ្លាញ​​ផ្ទះ​​អស់​​ចំ​នួន៣​​ខ្នងកាល​ពី​​វេ​លា​​ម៉ោង៨​​និង​​២៥នាទី​យប់​​ថ្ងៃ​ទី​​២៨

​ខេត្តបាត់ដំបង ៖ អគ្គិ​ភ័យ​​បាន​​ឆាប​ឆេះ បំ​ផ្លាញ​​ផ្ទះ​​អស់​​ចំ​នួន ៣​​ខ្នង កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​២៥ នាទី​យប់​​ថ្ងៃ​ទី​​២៨ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​ច្រាំង​​បាក់ ក្រុម​ទី​១៦ ភូមិ​​វត្ត​​លៀប ស​ង្កាត់​​ចំ​ការ​​សំ​រោង ក្រុង​​បាត់​ដំបង ប​ណ្តាល​មក​ពី​​ទុ​ស្សេ​​ខ្សែភ្លើង ពេល​ម្ចាស់​ចាក់សោរ​ចោល ទៅធ្វើ​ចំការ ហើយ​ដោយមាន​កិច្ច​អន្តរាគមន៍​ទាន់ពេលវេលា ទើប​អគ្គិភ័យ​នេះ មិន​បន្ត​រាលដាល ទៅផ្ទះ​ផ្សេងៗ​ទៀត​។​

​លោក ឡា​ច ប្រុស នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស អាវុធហត្ថ​បានអោយដឹងថា តាម​ការបំភ្លឺ​ពី​អ្ន​ជិតខាង នៅ​កន្លែង​កើត គឺ​អ​ណ្តា​ល​ភ្លើង​ចាប់ផ្តើម ចេញពីផ្ទះ ឈ្មោះ ណាក់ មាន​ឪពុក​ឈ្មោះ វិបុល​សម្បត្តិ ដែល​ម្ចាស់​ចាក់សោរ​ចោល ទៅធ្វើ​ចំការ​បាត់ ហើយ​ឆេះ​រាលដាល ទៅផ្ទះ​អ្នកជិតខាង​តែម្តង​។ ដោយឡែក​លោក គឹម ប៊ុនធឿន នាយការិយាល័យ បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ បានអោយដឹងថា រូបលោក​ផ្ទាល់​កំពុង​ឈរ នៅ​បរិវេណ​ស្នងការ បានឃើញ​ពន្លឺភ្លើង ជះ​ពី​ត្រើយម្ខាង​ស្ទឹង ហើយ​សួរ​គ្នីគ្នា​ថា តើ​ភ្លើង​អ្វីដែល​កំពុង​ឆេះ​។

​ពេលនោះ​មន្ត្រីនគរបាល​ខ្លះ​ថា ភ្លើង​ដុត​សំរាម មួយ​រំពេច​នោះ​នៅវេលា​ម៉ោង ៨​និង​២០ នាទី​ក៏មាន​ទូរស័ព្ទ​ថា មាន​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​វត្ត​លៀប ភ្លាមៗ​នោះ​សមត្ថកិច្ច បានចេញ​រថយន្ត​ទៅ​ជួយ អន្តរាគមន៍​តែម្តង​។ ផ្ទះ​ដែល​ភ្លើង​ឆេះ​ខ្លាំង មាន​ចំនួន ៣​ខ្នង​ទី​១-​ឈ្មោះ វិបុល សម្បត្តិ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជា​គ្រូបង្រៀន ផ្ទះ​មាន​ទំហំ ៩​គុណ​១០ ម៉ែត្រ​សង់​ពី​ថ្ម​ក្រោម ឈើ​លើ​ឆេះ​អស់ ៩៥​ភាគរយ​និង​ទ្រព្យសម្បត្តិ​ទាំងស្រុង ដោយសារ​ម្ចាស់​មិន​នៅ​។

​ទី​២-​ឈ្មោះ ផ្លាង ឆន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជា​មន្ត្រីនគរបាល ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅជាប់​ខាងត្បូង​ផ្ទះ​បង្កហេតុ ផ្ទះ​មាន​ទំហំ ៥​គុណ​១៦ ម៉ែត្រ​សង់​ពី​ថ្ម​ក្រោម ឈើ​លើ​ឆេះ​ផ្ទះ​អស់ ៩៥​ភាគរយ​គិត​ជា​ប្រាក់ ២​ម៉ឺន​ដុល្លារ និង​ប្រាក់សុទ្ធ​ចំនួន ២​ពាន់​ដុល្លារ​។ ទី​៣-​ឈ្មោះ អ៊ុក ស៊ី​ណែ​ត ភេទ​ស្រី អាយុ ៤៨​ឆ្នាំ នៅជាប់​ខាងជើង​ផ្ទះ​បង្កហេតុ សង់​ពី​ថ្ម​ដំបូល​ប្រក់ស​ង្ក័​សី ឆេះ​ផ្ទះ​អស់ ៥០​ភាគរយ​គិត​ជា​ប្រាក់ ២​ម៉ឺន​៥ ពាន់​ដុល្លារ​មិន​ខូច​សម្ភារៈ​ទេ​។ ចំពោះ​ផ្ទះ​ឈ្មោះ គឹម ឌុន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ​នៅ​ខាងជើង​គេ មានផ្ទះ​ទំហំ ៦​គុណ​១២ ម៉ែត្រ​ភ្លើង​រាល ឆាបឆេះ​ជញ្ជាំង​ក្តារ ខាងលើ​អស់​ចំនួន ៥​ភាគរយ​។​

​តាម​សម្តី​អ្នកជិតខាង​និង​ម្ចាស់ផ្ទះ នៅជាប់​ផ្ទះកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ក្មួយ​ម្ចាស់ផ្ទះ ឈ្មោះ វិបុល សម្បត្តិ បានមក​អង្គុយ​ក្រៅរបង​ផ្ទះ ក្រោយមក​ក៏​ដុត​ទៀន ផ្លោះ​របង​ចូល ពួកគាត់​មិន​យកចិត្តទុកដាក់ ដោយ​ក្មួយ​រូបនេះ ត្រូវ​ពូ​បោះបង់ និង​កាត់កាល​ចោល​។ លុះដល់​ម៉ោង ៨​យប់​ក៏​ឮ​សំលេង​ផ្ទុះ ដូច​បាញ់​កាំជ្រួច ស្មានថា គេ​បាញ់​កាំជ្រួច​នៅ​វត្ត​លៀប ក៏​មិន​ចាប់អារម្មណ៍​។ ប្រហែល ១០​នាទី​ក្រោយមក ក៏​ឮ​សំឡេង​ស្រែកហៅ​គ្នា ជួយ​ពន្លត់ ទើប​ដឹងថា​ភ្លើង​ឆេះ​ផ្ទះ ក៏​នាំគ្នា​ទូរស័ព្ទ​ទៅ សមត្ថកិច្ច​តែម្តង​។ ក្រោយពេល​កើតហេតុ បាត់់​ខ្លួន​ក្មួយ​ម្ចាស់ផ្ទះ ទោះជា​មានការ​អះអាងថា ទុស្សេ​ខ្សែភ្លើង ក៏​ពួកគាត់​តាមរក​ក្មួយ​ម្ចាស់ផ្ទះ ដើម្បី​ជជីក​សួរ​ឬ​សគល់​ផងដែរ​។​

​លោក គឹម ប៊ុនធឿន នាយការិយាល័យ បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ បាន​បញ្ជាក់ថា ករណី​ភ្លើង​ឆេះ​ផ្ទះ ៣​ខ្នង​នេះ មិនអាច​វាយតម្លៃ នៃ​ការខូចខាត​បានទេ ព្រោះ​ម្ចាស់ផ្ទះ​ឈ្មោះ វិបុល សម្បត្តិ មិនទាន់​អាច​ទំនាក់ទំនង​បានទេ ហើយ​អគ្គិភ័យ​នេះ​ផ្តើមឡើង ដោយសារ​ទុស្សេ​ខ្សែភ្លើង​ទូរ​ទឹកកក បណ្តាលអោយ​ទូរ​នេះ កំពិត​រួញ​។ ការចុះ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ មាន​រថយន្ត​ចំនួន ៣​គ្រឿង​ចំណាយ​ទឹក​បាញ់​ចំនួន ៨​ដឹក​ស្មើ ៤៦​ម៉ែត្រ​គីប​។ ពេល​ចុះ​ធ្វើ​សកម្មភាព ជួប​ឧបសគ្គ​ផ្លូវ​តិចតួច ហើយ​ពេល​ដល់​កន្លែងកើតហេតុ ពេល​បាញ់​ទឹក​អស់ពី​រថយន្ត មានការ​លំបាក​មិនអាច បញ្ជា​រថយន្ត​ទៅមុខ​ឬ​ទៅក្រោយ ដោយ​ផ្លូវ​មាត់​ស្ទឹង​បាក់ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច បាន​ជួយ​ពន្លត់​មិនអោយ​ឆេះ​រាលដាល ដល់ផ្ទះ​ដ៏ទៃទៀត បាន​ទាន់ពេលវេលា​៕ ដោយ សុខ​ជា​

Wat 2912 Wat 29121


Source from: watphnom-news.com

No comments:

Post a Comment