កញ្ញា​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​និង​ជា​អ្នកលេង​ Facebook​ ដ៏​ល្បី​ម្នាក់​ទៀត​ទទួល​រង​ការ​យី​យា​រំខាន​

កញ្ញា​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​និង​ជា​អ្នកលេង​ Facebook​ ដ៏​ល្បី​ម្នាក់​ទៀត​ទទួល​រង​ការ​យី​យា​រំខាន​

​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ជានា​រី​អង់អាច​ក្លាហាន​ក្នុង​ចលនា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​សកម្ម​ តាំងពី​ពេល​ដង្ហែ​ឃោសនា​គណបក្ស​រហូត​មក​ដល់​ពេល​គណបក្ស​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​សា​ជា​ថ្មី​ឡើង​វិញ​សព្វ​ថ្ងៃនេះ​ និង​ក៏​ជា​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ ដ៏​ល្បី​ម្នាក់​ផង​នោះ​ បាន​និង​កំពុង​ទទួល​រង​នូវ​ការ​យី​យា​រំខាន​ពី​អ្នក​ដែល​ចង់​បំបាក់​កិត្តិ​សយ​របស់​នាង​ ។​

​នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ Post​ នៅ​ក្នុង​ Page​ របស់​នាង​ដោយ​អះអាង​ថា​ មាន​អ្នក​រំខាន​នាង​រយៈពេល​៧​ខែ​មក​ហើយ​តាំងពី​ពេល​ហែ​បក្ស​ ។​ អ្នក​ដែល​រំខាន​កញ្ញា​នោះ​ បាន​ព្យាយាម​បំបាក់កិត្តិយស​របស់​នាង​ ចង់​គ្រប់គ្រង​នាង​ ដោយ​ធ្វើការ​ប្រកាសប្រាប់​គេឯង​ថា​ នាង​ជា​គូ​ដណ្តឹង​របស់​គេ​ (​អ្នក​រំខាន​)​ ។​ ជាមួយនឹង​ការ​យី​យា​រំខាន​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​សំណូមពរ​ឲ្យ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​ដល់​នាង​ផង​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ គេ​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​ថា​ តើ​នរណា​ជា​អ្នក​យី​យា​រំខាន​ដល់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​ជានា​រី​អង់អាច​ក្លាហាន​ក្នុង​ចលនា​គាំទ្រ​គណបក្សប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ និង​ក៏​ជា​អ្នកលេង​ Facebook​ ដ៏​ល្បី​នោះ​ ?

​សូម​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ គឺ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​រួច​ភ្លាមៗ​ កញ្ញា​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​សកម្ម​ និង​ជា​ម្ចាស់​ Page​ ក្នុង​បណ្តាញ​សង្គម​ Facebook​ មួយ​ឈ្មោះ​ I​ Love​ Cambodia​ Hot​ News​ II​ ដែល​កាល​ណោះ​បាន​ប្រើ​ Profile​ ដាក់​រូប​កញ្ញា​ ធី​ សុវណ្ណ​ថា​ ធ្លាប់​បាន​ Post​ នៅ​ក្នុង​ Page​ របស់​នាង​ប្រកាស​ថា​ មាន​គេ​ប៉ុនប៉ង​ចាប់ខ្លួន​នាង​រួច​ម្តង​មក​ហើយ​ ៕​

Thy-Sovantha-4 Thy-Sovantha-01Thy-Sovantha-6


Source from: www.dtn7.com

No comments:

Post a Comment