ព្រឹត្តិការណ៍ Hennessy Artistry Cambodia 2013

แคท แคทรียา อิงลิช / Katreeya Engkish

ភ្នំពេញ: ព្រឹត្តិការណ៍នៃតន្ត្រីសិល្បៈ​លាយបញ្ចូលគ្នាប្រចំាឆ្នាំ “Hennessy Artistry 2013” នេះត្រូវបានធ្វើឡើងនៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2013 នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ហើយមាន វត្តមាន​ពីសិល្បករ តារាចម្រៀង
និងឌីជេ(DJ)ល្បីៗជាតិនិងអន្តរជាតិមានរួមមានៈ Katreeya Engkish/ថៃ. Mong Manith and Vanilla/កម្ពុជា. Andy Murphy/អូស្រ្តាលី. Dennis Lau and Koujee/ម៉ាឡេស៊ី The Angels Percussion and ZORA/ឥណ្ឌូនេស៊ី. រួមជាមួយ​តារាចម្រៀង​ល្បីៗ​ជាច្រើន​ទៀត​ ដើម្បីឆ្លុះបញ្ចាំងពីសិល្បៈ នៃការលាយបញ្ចូលគ្នាជាសកល​ដ៏អស្ចារ្យដែល​មាន​សិល្បៈ​ប្លែកៗ​ជាមួយ​នឹង​គំនិតឆ្នៃប្រឌិតនៃតន្រ្តី បទភ្លេង ភាពរំជួលអារម្មណ៍ ស្ទីល វប្បធម៌​ និងស្រាហែនណឺស៊ី។​ ​
Hennessy Artistry Cambodia 2013 នឹងផ្តល់ឱ្យអតិថិជនស្គាល់ប្រភេទស្រា ដែលត្រូវបាននាំយក​មកពី​ចំការ​ទំពាំងបាយជូរឈានមុខគេនៅតំបន់កូញ៉ាក់ នោះគឺភាពនៃការលាយបញ្ចូលគ្នានូវប្រភេទស្រា Hennessy V.S.O.P ។ ព្រឹត្តិការណ៍នេះត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកចូលរួមទស្សនាប្រមាណពី១,៨០០ទៅ២,០០០នាក់

សូមបញ្ជាក់ថានេះ​គឺ​ជា​ឆ្នាំ​ទី​បួន​នៃ​ការ​ត្រឡប់​មក​វិញ​របស់​ Hennessy Artistry Cambodia 2013ហើយក្រុមហ៊ុនក៏បានរៀបចំកម្មវិធី Hennessy Artistry Club Series ២០១៣ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីឲ្យអតិថិជនចូលរួមប្រកួតប្រជែងថត​យកនូវរូបភាព​មានសញ្ញាសម្គាល់(Logo) Hennessy Artistry ដែលមាននៅក្នុងក្លិប​ចំនួន៥ក្នុង​រាជធានីភ្នំពេញ​គឺ៖ DarlinDarlin, Jet’s Studio, Nova, River house Lounge, The Majesty Lounge។ 
แคท แคทรียา อิงลิช / Katreeya Engkish

No comments:

Post a Comment