ផ្អើល​មាន​គេ​គំរាម​សម្លាប់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្សប្រឆាំង​នៅក្នុង Facebook

មានការ​ភ្ញាក់ផ្អើល​នៅក្នុង​បណ្តាញ​សង្គម Facebook នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៣​នេះ ដោយ​ក្រុមអ្នកលេង Facebook បាន Share នូវ​ព័ត៌មាន​តៗ​គ្នា​ថា មាន​គេ​គំរាម​សម្លាប់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម ដោយ​បាញ់​នឹង​កាំភ្លើង​ចំនួន​៧​គ្រាប់​។​

ការ Share នូវ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម Facebook ដែលថា មាន​គេ​គំរាម​សម្លាប់​ឯកឧត្តម កឹម សុខា នោះ គឺ​បន្ទាប់ពី​មាន Account Facebook មួយ ឈ្មោះ ផែង វណ្ណៈ បាន Post ក្នុង Status របស់ខ្លួន នូវ​អត្ថបទ​មួយ​មាន​ខ្លឹមសារ​ថា «​ទុក​៧​គ្រាប់​ឲ្យ កឹម សុខា គ្រាប់​ទី​១​បាញ់​យកដៃ​ឆ្វេង គ្រាប់​ទី​២​បាញ់​យកដៃ​ស្តាំ គ្រាប់​ទី​៣​បាញ់​ជើងឆ្វេង គ្រាប់​ទី​៤​បាញ់​ជើង​ស្តាំ គ្រាប់​ទី​៥​បាញ់​ពោះ គ្រាប់​ទី​៦​បាញ់​បេះដូង និង​គ្រាប់​ទី​៧​បាញ់​ឲ្យ​ចំក្បាល កឹម សុខា​!!!»​។​

គេ​មិនទាន់​អាច​សន្និដ្ឋានថា ការ Post អត្ថបទ​របស់ Account Facebook ឈ្មោះ ផែង វណ្ណៈ ជា​សាធារណៈ​នេះ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ក្នុង​កម្រិតណា ឬក៏​អាច​ចោទប្រកាន់​បាន​ថា ជាការ​គំរាម​សម្លាប់​ឯកឧត្តម កឹម សុខា បានដែរ​ឬទេ​នោះ​នៅឡើយ​៕

7krap1

7krap


Source from: www.dtn7.com

No comments:

Post a Comment