វីដេអូឃ្លីប​រយៈពេល​ជាង ២០នាទី​បង្ហាញ​ពី​អាជីព​ដែល​ទើប​ចាប់​ផ្ដើម​នៅ​ក្រុមហ៊ុន NeXT របស់​លោក Steve Jobs ត្រូវ​បាន​គេ​បង្ហោះ​ផ្សាយ​តាម​បណ្ដាញ​អ៊ីនធឺណិត​ប៉ុន្មាន​ថ្ងៃ​នេះ ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

អត្ថបទ៖ ២៥ សន្លឹក​រៀបរាប់​ពី​ខ្សែ​ជីវិត Steve Jobs តាំងពី​​ចូល Apple ​រហូត​អនិច្ចកម្ម

នេះ​ជា​​វីដេអូ​​បង្ហាញ​ពី​ដំណើរការ​ការងារ​របស់ Steve Jobs នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ ១៩៨៥ ទៅ​ខែ​មីនា ឆ្នាំ ១៩៨៦ ដែល​ដុះ​ពន្លក​នៅ​ក្រុមហ៊ុន NeXT។ នៅ​ក្នុង​វីដេអូ​រួម​មាន​វត្តមាន​អ្នក​ជំនាញ​ក្រាហ្វិក​ឌីហ្សាញម្នាក់​​លោក Paul Rand ដែល​បាន​ឌីហ្សាញ Logo ក្រុមហ៊ុន NeXT ដំបូង។ Rand ក៏​ជា​អ្នក​បង្កើត Logo ឱ្យ​ក្រុមហ៊ុនធំៗ​ដូច​ជា IBM, UPS និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ហើយ​លោក​មិន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​តូចៗ​នោះ​ឡើយ។

អាន៖ តួអង្គ​ Steve Jobs ​គឺ​ Ashton Kutcher ​លែងលះ​ជាមួយ​​​ភរិយា​

ប៉ុន្តែ NeXT មិន​ដូច​គ្នា​ទេ គឺមាន​លោក Steve Jobs ដែល​មិនបាន​​រើសអើង ដោយ​លោក​​ជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​ក្រុមហ៊ុន​របស់​ខ្លួន។ Jobs ព្រម​ទទួល​គម្រោង​អភិវឌ្ឍ​ក្រុមហ៊ុន NeXT ក្រោម​ទឹកប្រាក់​តែ ១០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ ចង់​ដឹង​សកម្មភាព​ Steve Jobs ចាប់​ផ្ដើម​ប្រលូក​ការងារ​របស់ Jobs នៅ NeXT យ៉ាង​ណា​នោះ​សូម​ទស្សនាវីដេអូ​ឃ្លីប​ខាង​ក្រោម៖

NeXT ជា​ក្រុមហ៊ុន​កុំព្យូ័រ​របស់​អាមេរិក​ដែល​មាន​ស្នាក់ការ​នៅ​ California បង្កើត​ដោយ​ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs នៅ​ឆ្នាំ ១៩៨៥៕

អត្ថបទ៖ អតីត​មិត្តស្រី Steve Jobs ទម្លាយ​រឿង​សំងាត់​​ថា​ Jobs ជាតិ​មុន​​​ជា​ pilot សម័យ​សង្រ្គាម​លោក​លើក​ទីពីរ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ techspot