
វីដេអូឃ្លីបរយៈពេលជាង ២០នាទីបង្ហាញពីអាជីពដែលទើបចាប់ផ្ដើមនៅក្រុមហ៊ុន NeXT របស់លោក Steve Jobs ត្រូវបានគេបង្ហោះផ្សាយតាមបណ្ដាញអ៊ីនធឺណិតប៉ុន្មានថ្ងៃនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អត្ថបទ៖ ២៥ សន្លឹករៀបរាប់ពីខ្សែជីវិត Steve Jobs តាំងពីចូល Apple រហូតអនិច្ចកម្ម
នេះជាវីដេអូបង្ហាញពីដំណើរការការងាររបស់ Steve Jobs នៅអំឡុងខែធ្នូ ឆ្នាំ ១៩៨៥ ទៅខែមីនា ឆ្នាំ ១៩៨៦ ដែលដុះពន្លកនៅក្រុមហ៊ុន NeXT។ នៅក្នុងវីដេអូរួមមានវត្តមានអ្នកជំនាញក្រាហ្វិកឌីហ្សាញម្នាក់លោក Paul Rand ដែលបានឌីហ្សាញ Logo ក្រុមហ៊ុន NeXT ដំបូង។ Rand ក៏ជាអ្នកបង្កើត Logo ឱ្យក្រុមហ៊ុនធំៗដូចជា IBM, UPS និងក្រុមហ៊ុនជាច្រើនទៀត ហើយលោកមិនធ្វើការនៅក្រុមហ៊ុនតូចៗនោះឡើយ។
អាន៖ តួអង្គ Steve Jobs គឺ Ashton Kutcher លែងលះជាមួយភរិយា
ប៉ុន្តែ NeXT មិនដូចគ្នាទេ គឺមានលោក Steve Jobs ដែលមិនបានរើសអើង ដោយលោកជឿជាក់លើសមត្ថភាពដឹកនាំក្រុមហ៊ុនរបស់ខ្លួន។ Jobs ព្រមទទួលគម្រោងអភិវឌ្ឍក្រុមហ៊ុន NeXT ក្រោមទឹកប្រាក់តែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ។ ចង់ដឹងសកម្មភាព Steve Jobs ចាប់ផ្ដើមប្រលូកការងាររបស់ Jobs នៅ NeXT យ៉ាងណានោះសូមទស្សនាវីដេអូឃ្លីបខាងក្រោម៖
NeXT ជាក្រុមហ៊ុនកុំព្យូ័ររបស់អាមេរិកដែលមានស្នាក់ការនៅ California បង្កើតដោយស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs នៅឆ្នាំ ១៩៨៥៕
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ techspot
No comments:
Post a Comment