ថ្មីៗ​នេះ​មាន​ដំណឹង​មួយ​ថា​ Microsoft បាន​អនុញ្ញាតិ​ឲ្យ​អ្នកប្រើ Android Devices និង i-Devices អាច​ធ្វើ​តេស្ត​ ដើម្បី​ដឹង​ពី​សមត្ថភាព​និង​លក្ខណៈ​សម្បត្តិ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone។ តើ​​ពិត​មែន​ឬ​ ?

យោង​តាម​លោក បូវី ឈុនឡេង ប្រធាន​ក្រុម​ CAUG អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android បាន​ឲ្យ​ដឹង​ថា​ ថ្មីៗ​​នេះ​ក្រុម​ហ៊ុន​យក្ស​ Microsoft ពិត​ជា​បាន​អនុញ្ញាតិ​ឲ្យ​​អ្នក​ប្រើប្រាស់ Android Devices និង i-Devices អាច​ធ្វើ​តេស្ត​​ដើម្បី​ដឹង​ពី​​ប្រសិទ្ធភាព​​ និង​លក្ខណៈ​ពិសេស​​ប្រព័ន្ធ​ដំណើរការ Windows phone ប្រាកដ​មែន។

លោក​បញ្ជាក់​ថា​ ការ​ធ្វើ​តេស្ត​​នេះ​ តាម​រយៈ​ការ​បើក​តាម​កម្មវិធី​រុក​រក ​(Browser) លើ​អ៊ីនធឺណិត។ ជា​លទ្ធផល​វា​អាច​ដំណើរការ​បាន​ដោយ​ជោគជ័យ។

តើ​ប្រិយមិត្ត​បាន​ធ្វើ​តេស្តរួច​រាល់​ហើយ​ឬ​នៅ? ​ចុច​ត្រង់​នេះ​... ដើម្បី​តេស្ត​។

អត្ថបទ៖ ដារ៉ាឆានី