នារីស្រស់ស្អាត ២នាក់ត្រូវឡានទំនើបបើកបុក ដួលសន្លប់ឈឹង ទាំងកណ្តាលអធ្រាត្រ

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្រីពីរនាក់ បានរងរបួសសន្លប់ស្តូកស្តឹង ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង បើកបុកនៅស្តុបចេនឡា ត្រង់ផ្លូវមុនីរ៉េតកែងនឹងផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរខណ្ឌទួលគោក ដោយសារពួកនាង កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរូបស្រស់ទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរតាម ផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរតាមផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីលិចទៅកើត ជ្រុលទៅបុកម៉ូតូ នារីទាំងពីរនាក់ ដួលសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលបង្កហេតុ រថយន្តស៊េរីទំនើបនោះ បានបើករត់គេចខ្លួន បាត់ស្រមោលភា្លមៗ មិនមាននរណា ជួយដេញតាមចាប់ទេ។ សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ នារីដែលរងរបួសទាំងពីរនាក់ ត្រូវបានមិត្តភក្តិ មកដឹកយកទៅកាន់មន្ទីរពេទ្យ ហើយម៉ូតូក៏ត្រូវ មិត្តភក្តិលើកជិះទៅបាត់ ដោយមិនចាំបាច់ ឲ្យសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍នោះទេ ៕
Source from: watphnom-news.com
No comments:
Post a Comment