ស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចឲ្យចាប់ឃុំខ្លួនប្តីកំហូច ដែលចាប់រំលោភប្អូនថ្លៃយ៉ាងព្រៃផ្សៃ

ខេត្តកំពង់ស្ពឺ ៖ ជនល្មោភកាមដែលបាន ចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួន អាយុទើបតែ ១០ ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃ ត្រូវស្ត្រីជាប្រពន្ធប្តឹង ឲ្យសមត្ថកិច្ចនគរបាល ស្រុកសំរោងទង ចាប់ឃាត់ខ្លួន រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ។
ជនសង្ស័យមានឈ្មោះ អ៊ុន ណាវុធ អាយុ ២៤ឆ្នាំ បានចាប់រំលោភ ប្អូនថ្លៃរបស់ខ្លួន កាលពីល្ងាចថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះ នៅភូមិត្រពាំងកែស ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ រួចហើយក្មេងស្រីរងគ្រោះ បានរៀបរាប់ពីដំណើររឿងនេះ ប្រាប់បងស្រី ដែលជាប្រពន្ធជនសង្ស័យ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹង ទើបកម្លាំងសមត្ថកិច្ច ចុះទៅចាប់ខ្លួនតែម្ដង ។
សមត្ថកិច្ចបានរៀបរាប់ថា ជនសង្ស័យ បានហៅក្មេងស្រីរងគ្រោះ ឈ្មោះ អសណ ដែលមាន អាយុទើបតែ ១០ឆ្នាំ ទៅជួយមើលកូន ស្រាប់តែឆ្លៀតឱកាស ក៏ចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេច។ ក្រោយពេលចាប់រំលោភរួចហើយ ក្មេងស្រីរងគ្រោះ ដែលរងនូវការឈឺចាប់លើ ប្រដាប់ភេទ ក៏បានរៀបរាប់រឿងរ៉ាវ ប្រាប់ដល់បងស្រីរបស់ខ្លួន នាំឲ្យមានការខឹងសម្បារយ៉ាងខ្លាំង មិនគួរណាប្ដីរបស់ខ្លួន ទៅប្រព្រឹត្តអំពើថោកទាបបែបនេះទេ៕
Source from: watphnom-news.com
No comments:
Post a Comment